និស្សិតខ្មែរនៅប្រទេសស៊ូដង់ កំពុងមានសុវត្ថិភាព និងត្រៀមជម្លៀសទៅកាន់ម៉ាឡេស៊ី

2023/04/26 12:43:26 am        364

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម អាន សុខ​ខឿន បាន​ឲ្យ​នា​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា ចំពោះ​ស្ថានភាព​និស្សិត​ខ្មែរ​នៅ​ប្រទេស​ស៊ូដង់ ត្រូវ​បាន​សម្របសម្រួល​រៀបចំ​ឲ្យ​នៅ​កន្លែង​មាន​សុវត្ថិភាព​។

​ទាក់ទង​នឹង​ស្ថានភាព​និស្សិត​ខ្មែរ នៅក្នុង​ប្រទេស​ស៊ូដង់ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា នៅ​ប្រទេស​ស៊ូដង់ មាន​និស្សិត​ខ្មែរ​ចំនួន​០៦​នាក់ (​ស្រី​០២​នាក់​) ចេញទៅ​សិក្សា នៅក្នុង​សាកលវិទ្យាល័យ​មួយ នៅក្នុង​ទីក្រុង​ខា​តូ​ម​។

​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា «​បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​ការប្រយុទ្ធ​បង្ហូរ​ឈាម នៅក្នុង​ទីក្រុង​ខា​តូ​ម កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ សាកលវិទ្យាល័យ​ខាងលើ​បាន​ប្រមូល​ផ្តុំ​និស្សិត​ទាំងអស់ (​ចម្រុះ​ជាតិ​សាសន៍​) ឱ្យមក​ស្នាក់​នៅក្នុង​ទីតាំង​មួយ ក្នុង​សាកលវិទ្យាល័យ​»​។

​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ទៀតថា «​តាម​ការសម្របសម្រួល​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី និង​ទំនាក់ទំនង​ជាប្រចាំ​រប​ស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប និស្សិត​ខ្មែរ​ខាងលើ បច្ចុប្បន្ននេះ ​កំពុងស្ថិត​ក្នុង​ទីតាំង​មាន​សុវត្ថិភាព និង​ស្នាក់នៅ​ជាមួយ​និស្សិត​ម៉ាឡេស៊ី ដើម្បី​រង់ចាំ​ការជម្លៀស​ទាំងអស់គ្នា​ចេញពី​ប្រទេស​សូ​ដង់ ក្នុងពេល​ឆាប់ៗ​នេះ​»​។

​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា គិត​ត្រឹម​យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៣ ភាគី​ម៉ាឡេស៊ី បាន​នឹង​កំពុង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្រេច​លើ​មធ្យោបាយ​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​សូ​ដង់​ឱ្យបាន​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ម្សិលមិញ​នេះ បាន​បញ្ជា​ឲ្យ​មន្ត្រីជាន់ខ្ពស់​កម្ពុជា សហការ​រៀបចំ​ជម្លៀស​និស្សិត​ខ្មែរ​នៅ​ប្រទេស​ស៊ូដង់ ដោយ​រៀបចំ​ជម្លៀស​ពួកគាត់​ធ្វើតាម​មធ្យោបាយ​រួមជាមួយ​ប្រជាជន​ម៉ា​ឡេ​ស៊ី ដែល​គ្រោង​ជម្លៀស​ចេញពី​ប្រទេស​ស៊ូដង់​មិន​ថា​តាម​យន្តហោះ ឬ​នាវា​ក្តី​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm