ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ "នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត"

2023/04/26 12:59:20 am        172

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោម​ប្រធានបទ "នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត" នៅវិទ្យាល័យតេជោ សៀមប៉ាង ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

​នាឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា ក្នុងនាមរាជរដ្ឋាភិបាល សូមសម្ដែងនូវការអបអរសាទរជាមួយប្រជាជាតិ និង ពិភពលោកទាំងមូលចំពោះការ​ប្រារព្ធទិវា​គ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលនឹងព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងបង្ហាញឲ្យឃើញអំពីពេលវេលាដែលត្រូវធ្វើឲ្យគ្រុនចាញ់សូន្យពីពេលនេះ តាមរយៈការ​លើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តសកម្មភាពពីគ្រប់មជ្ឈដ្ឋានជាចាំបាច់ សម្រាប់ឈាន​ឆ្ពោះទៅលុប​បំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៥ និងក្នុងពិភពលោកនា ឆ្នាំ២០៣០។ ពិតណាស់ ជំងឺគ្រុនចាញ់បានកើតឡើងដោយសារតែសត្វមូសដែកគោលជាភ្នាក់ងារខាំបឺតឈាមចម្លង មេរោគទៅមនុស្ស​បង្កជាបញ្ហាព្រួយបារម្ភចម្បងសម្រាប់សុខភាពសាធារណៈ និងសង្គម តាមរយៈកត្តាប៉ះពាល់ យ៉ាងខ្លាំងលើសុខភាព ខាតបង់ការងារ ខាតបង់ផលិតភាព ខាតបង់ថវិកា សេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរ និងយាយីដល់ អាយុជីវិតគ្រប់ពេល។ ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុម័ត ដាក់ចេញជាផែនការ​យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាត្រីវិស័យនៃជ្រុងមួយ ក្នុងក្របខ័ណ្ឌគោលដៅ​អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារនិង​អភិវឌ្ឍ​ប្រទេសកម្ពុជា ក្រោមដំបូលនៃសន្តិភាព និងស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលបាន ប្រសូត្រចេញ​ពីថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ និងមាគ៌ានយោបាយឈ្នះឈ្នះ។

​ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រតិបត្តិ ការវិនិយោគ កែច្នៃ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុប​បំបាត់ជំងឺ​គ្រុន​ចាញ់ក្នុងប្រទេសកម្ពុជាកំពុងសម្រេចបានជោគជ័យនូវ វឌ្ឍនភាពសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ដោយឆ្នាំ២០១៦ ត្រូវបានបញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគ គ្រុនចាញ់ និងឆ្នាំ២០១៨ មកដល់បច្ចុប្បន្នគ្មានមនុស្ស​ស្លាប់ដោយសារជំងឺគ្រុនចាញ់ ឯករណីឈឺដោយជំងឺ គ្រុនចាញ់ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង ១១ម៉ឺនករណីឈឺ និងស្លាប់ជាង៥០០នាក់ ជាមធ្យមប្រចាំឆ្នាំ ក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ២០១១ មកសល់ ៤០៤១ករណីឈឺ នៅឆ្នាំ២០២២។ ទន្ទឹមគ្នានឹងវឌ្ឍនភាពសមិទ្ធផលជោគជ័យទាំងនេះ ក៏យើងនៅមិនត្រូវភ្លេចខ្លួនទេ ព្រោះយើង មិនទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយនោះទេ រីឯករណីជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ឬហៅថា គ្រុនចាញ់សន្ធំ នៅមានវត្តមាននៅឡើយក្នុងការគំរាមកំហែងដល់អាយុជីវិត សាធារណជនគ្រប់ពេល ពិសេសប្រជាជនដែលចូលទៅតំបន់ព្រៃភ្នំទាញយកអនុផលព្រៃភ្នំ អេកូទេសចរណ៍ធម្មជាតិ ឬរស់នៅក្នុងភូមិសាស្ត្រប្រឈមការចម្លងជំងឺគ្រុនចាញ់ ក្រោមវត្តមានភ្នាក់ងារចម្លងសត្វមូសដែកគោល។ សកម្មភាពលើកកម្ពស់ការយល់ដឹងសាធារណជនឱ្យផ្លាស់ប្តូរផ្នត់គំនិត មកជាសកម្មភាពចូលរួមអនុវត្តពេញលេញ រៀងៗខ្លួន ដើម្បីទទួលបាននូវសុខភាពបរិបូណ៌គ្រប់រូប សហគមន៍មានអនាម័យល្អ បរិស្ថានស្អាត និងសេដ្ឋកិច្ចសង្គម គ្រួសារគាប់ប្រសើរ រួមទាំងវិធានការបង្ការជំងឺ គ្រប់គ្រងស្ថានភាពករណីជំងឺ និងស្វែងរកសេវាថែទាំសុខភាព ត្រឹមត្រូវ គឺជាកត្តាត្រូវការចាំបាច់របស់ប្រជាជនគ្រប់រូប និងសង្គមជាតិ ពិសេសតាមរយៈការផ្តល់អាទិភាព យកចិត្តទុកដាក់​ខ្ពស់ដល់សហគមន៍ទីជនបទ ឬតំបន់ឆ្ងាយដាច់ស្រយាលប្រឈមងាយរងគ្រោះ ដូចជាប្រជាជន ក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ជនជាតិដើមភាគតិច ជនចំណាកស្រុកជាដើម។ ក្នុងឱកាសទិវាដ៏វិសេសវិសាលនេះ ក៏សូមអំពាវនាវឱ្យស្មារតីបំពេញកាតព្វកិច្ចដ៏អង់អាចក្លាហាននេះស្ថិតនៅជា រៀងរហូតជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជន ព្រមទាំងសូមឱ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ ដៃគូអនុវត្ត និងប្រជាជនគ្រប់រូប សូមបន្តចូលរួមអនុវត្ត និងគាំទ្រដល់បេសកកម្មផែនការលុបបំបាត់ ជំងឺគ្រុនចាញ់រហូតទទួលបានជោគជ័យ​ទាំងស្រុង ពិសេសសូមឱ្យក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរ មូលដ្ឋាន ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវតែផ្តល់ជូនដល់សាធារណៈនូវគ្រុនចាញ់សូន្យតាមភូមិសាស្ត្រ នីមួយៗចាប់ពីពេលនេះតទៅ តាមរយៈយន្តការ​បន្តការវិនិយោគ បន្តកែច្នៃស្វែងរកប្រសិទ្ធភាព និងប្រែក្លាយការ យល់ដឹងមកជាការអនុវត្តជាក់ស្តែងជាប្រចាំ ដោយប្រជាជនប្រឈមងាយរងគ្រោះគ្រប់រូបមិនឱ្យខ្វះចន្លោះ នរណាម្នាក់ឡើយលើរាល់មធ្យោបាយ និងវិធី​សាស្ត្រយុទ្ធសាស្ត្រ​ដែលកំពុងមាន តាមបរិបទបត់បែនទន់ភ្លន់ ក្នុងការបញ្ជ្រាបសារអប់រំសុខភាព ការផ្សព្វផ្សាយ​វិធានបង្ការ ការផ្គត់ផ្គង់បរិក្ខារ និងការលើកទឹកចិត្ត រួមទាំង សកម្មភាពចូលរួមពីគ្រប់មជ្ឈដ្ឋាន កំណត់អត្តសញ្ញាណ​ប្រជាជនប្រឈមសង្ស័យជាករណីជំងឺគ្រុនចាញ់ ដែល ចាំបាច់ត្រូវរាយការណ៍ ឬបញ្ជូនទៅសេវាសាធារណៈ និងផ្តល់សេវាសុខភាពជូនករណីអ្នកជំងឺគ្រុនចាញ់ដោយ មិនយកកម្រៃជាកំហិតផងដែរ ៕ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm