លោក Kazunori ជំរុញ​ការ​ហ្វឹក​ហាត់ U15 បាទី​អំឡុង​ពេល​កូ​វីដ​-១៩ ដើម្បី​អនាគត​ពួកគេ​

2021/05/05 04:58:33 pm        144

​បាល់ទាត់៖ លោក Kazunori Inoue គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី បាន​បង្ហាញ​នូវ​ឆន្ទៈ​ជាថ្មីក្នុង​ការ​ព្យាយាម​បណ្ដុះបណ្ដាល​យុវជន ​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ទោះបី​ពុំ​ទាន់​មានការ​ប្រកួត អំឡុង​ពេល​រីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ។​

​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម​យុវជន​ទាំងអស់​កំពុង​បិទទ្វារ​ហ្វឹកហាត់ ​នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ចេញ​-​ចូល​ឡើយ។ ទន្ទឹម​ជាមួយគ្នា ក្រុមការងារ​គ្រូ​ក៏បាន​ព្យាយាម​ពង្រឹង​នូវ​បច្ចេកទេស កាយសម្បទា រួម​ទាំង​ការ​លើក​ទឹក​ចិត្ត ដើម្បី​អនាគត​របស់​កីឡាករ​ម្នាក់ៗ​ផង​ដែរ។​ ​ជាមួយគ្នា​ដែរ កីឡាករ​យុវជន​មកពី​ខេត្ត​ផ្សេងៗ ដែល​ត្រូវ​បាន​ជ្រើសរើស​មក​បណ្ដុះ​បណ្ដាល​នៅ​ទី​នេះ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជា​ខ្លាំងដែល​បាន​ហ្វឹកហាត់ ស្នាក់នៅ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ធ្វើ​ឲ្យ​ពួកគេ​មាន​ទំនុក​ចិត្ត និង​ភាព​កក់ក្ដៅ​ក្នុង​ការ​ហ្វឹកហាត់​រៀង​ៗ​ខ្លួន ដើម្បី​សម្រួច​សមត្ថភាព និង​ក្លាយ​ខ្លួន​ជា​កីឡាករ​ល្អ​ម្នាក់​លើ​ទីលាន​នា​ថ្ងៃ​អនាគត។​

​​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​ស្នាក់នៅ និង​រៀន​សូត្រ​នៅ​ទីនោះបាន​នឹង​កំពុង​បិទទ្វារ​ហ្វឹកហាត់ ដោយ​គោរព​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ហើយ​បិទ​មិន​ឲ្យ​មានការ​ចេញ​-​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​នោះទេ។ លោក Kazunori បាន​អះ​អាង​ថា នៅ​ទីនោះគឺ​មាន​សុវត្ថិភាព​បំផុត សម្រាប់​កូន​ក្រុម​របស់​ខ្លួនក្នុង​ការ​ហ្វឹកហាត់ និង​រស់នៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm