គណបក្សប្រឆាំងថៃ នៅតែនាំមុខក្នុងការប្រជែងក្នុងការបោះឆ្នោត

2023/04/26 08:57:50 pm        447

ក្នុងរយៈពេល៣សប្តាហ៍ខាងមុខ រហូតដល់ការបោះឆ្នោតសកលក្នុងប្រទេសនៅថ្ងៃទី១៤ ខែឧសភា ក្រុមគណបក្សប្រឆាំងរបស់ប្រទេសនេះ នៅតែរក្សាការនាំមុខក្នុងការស្ទង់មតិ​ចំនួន២នៅទូទាំងប្រទេស ដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ។អាសនៈសរុប៥០០អាសនៈនៅក្នុងសភាជាន់ទាប ត្រូវដាក់ឲ្យប្រជែងដណ្តើមគ្នានៅក្នុងការ​បោះឆ្នោត​នៅពេលខាងមុខ។

កាលពីដើមខែនេះ គណបក្សនយោបាយជាច្រើន បានចុះឈ្មោះបេក្ខជនរបស់ពួកគេសម្រាប់សភា និងបានប្រកាសអ្នកត្រូវតែងតាំងសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ ប្រជាជនថៃជាង៥២លាននាក់ មានអាយុ១៨ឆ្នាំឡើងទៅមានសិទ្ធបោះឆ្នោត។

យោងតាមការស្ទង់មតិធ្វើឡើងនៅខែនេះ ដោយវិទ្យាស្ថានជាតិ នៃរដ្ឋបាលអភិវឌ្ឍន៍ (NIDA) និងសារព័ត៌មាន The Nation បានឲ្យដឹងថា គណបក្សភឿថៃ ជាក្រុមប្រឆំាងធំបំផុត ដែលបាន​បង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ស្ថិតនៅលើចំណុចខ្ពស់។ ការស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដែលបានស្ទង់មតិប្រជាជន២ពាន់នាក់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមេសា ហើយត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា បានរកឃើញថា៤៧,២ ភាគរយ គាំទ្រគណបក្សភឿថៃ ​បន្ទាប់មកគណបក្សអនាគតឆ្ពោះទៅមុខ មាន២១,២ភាគរយ។

គណបក្សទាំងពីនេះត្រូវបានគាំទ្រច្រើនបំផុតក្នុងការស្ទង់មតិកាលពីពេលមុន កាលពីខែមីនា ធ្វើឡើងវិទ្យាស្ថាន NIDA។

គោលនយោបាយប្រជាជននិយម ដែលអនុម័តដោយរដ្ឋាភិបាលគណបក្សភឿថៃ កាលពីពេលមុន ទទួល​ទាក់ទាញអ្នកបោះឆ្នោតភាគច្រើនសម្រាប់គណបក្សនេះ ជាពិសេសនៅភាគឦសាន​មានប្រជាពលរដ្ឋច្រើន ដែលទទួលបានប្រយោជន៍​ពី​ការ​ឧបត្ថម្ភ​ធនសម្រាប់កសិករ។

គណបក្សភឿថៃ កំពុងសន្យាជំរុញសេដ្ឋកិច្ច ​ដល់យ៉ាងហោចណាស់ ​៥ភាគរយ នៅឆ្នាំនីមួយៗ ជាសន្ទុះដ៏ខ្លាំងក្លាមួយដែលមិនអាចធ្វើឲ្យ សម្រេចបានដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ​Prayuth Chan-ocha អំឡុងពេល៩ឆ្នាំក្នុងការកាន់តំណែងរបស់លោក។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        10
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm