ការកាត់ក្តីការចោទប្រកាន់ករណីចាប់រំលោភសេពសន្ថវៈរបស់លោក Trumpចាប់ផ្តើម

2023/04/26 10:00:40 pm        124

អាមេរិក ៖ គណៈវិនិច្ឆ័យទោសសហព័ន្ធ ត្រូវបានជ្រើសតាំងនៅរដ្ឋ New York សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដើម្បី​ស្តាប់​ភស្តុតាងពាក់ព័ន្ធនឹងអំណះអំណាងថា លោក Donald Trumpបានចាប់រំលោភសេពសន្ថវៈអ្នក​សរសេរបទ​អត្ថាធិប្បាយ E Jean Carroll កាលពីរយៈពេលជិត ៣០ឆ្នាំមុន ។ សមាជិកគណៈវិនិច្ឆ័យទោស ក៏បានស្តាប់​អំណះអំណាង​រៀងៗខ្លួនរបស់ភាគីទាំង ២ ។

នាង Carroll បានចោទប្រកាន់ថា លោក Trumpបានឱបរឹបនាងផ្ទប់នឹងជញ្ជាំងបន្ទប់ផ្លាស់សម្លៀកបំពាក់​ក្នុងហាង​លក់សម្លៀកបំពាក់នៅទីក្រុង New York ហើយនិងបានបំពានផ្លូវភេទលើរូបនាងកាលពីចុងឆ្នាំ ១៩៩៥ ឬនៅដើម​ឆ្នាំបន្ទាប់ ពេលដែលពួកគេដើរផ្សារជាមួយគ្នា ។ 

នាង Carroll ពុំបានធ្វើសេចក្តីអធិប្បាយណាមួយដល់ក្រុមអ្នកសារព័ត៌មាននោះទេ ពេលដែលនាងមកដល់​តុលាការ​កាលពីថ្ងៃអង្គារ ។ 

មេធាវីរបស់នាងម្នាក់ គឺលោក Shawn Crowley បាននិយាយប្រាប់សមាជិកគណៈវិនិច្ឆ័យទោសថា នាងនឹងផ្តល់​ភស្តុតាងនូវអ្វីដែលត្រូវលាតត្រដាងអំឡុងពេលប៉ុន្មាននាទីក្នុងបន្ទប់ផ្លាស់សម្លៀក ដែលធ្វើឲ្យជីវិត​របស់នាងផ្លាស់ប្តូរ​ជារៀងរហូតនោះ ។ 

លោក Crowley និយាយថា ដោយសារតែការព្រួយបារម្ភ និងក្តីអាម៉ាស់ នាងបានលាក់បាំងការពិត​អស់រយៈពេល​ជាច្រើនទសវត្សរ៍មកហើយ ។ ទោះបីជាបែបហ្នឹងក៏ដោយ ចុងក្រោយការលាក់បាំងការពិត លែងជិតទៀតហើយ ។ 

លោក Crowley បន្តថា ពេលដែលនាង Carroll ទម្លាយការពិតនៅក្នុងជីវប្រវត្តិឆ្នាំ ២០១៩ លោក Trumpដែលជា​អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចធំបំផុតនៅលើផែនដីរបស់លោក ដើម្បីបំផ្លើសអ្វីដែល​គាត់បានធ្វើ ដោយវាយប្រហារលើភាពស្មោះត្រង់របស់នាង និងប្រមាថមើលងាយរាងកាយរបស់នាង ។ 

 ដោយឡែក មេធាវីរបស់លោក Trump គឺលោក Joe Tacopina បានលាបពណ៌រឿងរ៉ាវរបស់នាង Carrollថាជាការប្រមាថចំពោះភាពយុត្តិធម៌ ថាជារឿងមិនគួរឲ្យជឿ និងខ្វះភស្តុតាង ។ លោកបានចោទប្រកាន់ថា នាងបន្តករណីនេះ ដោយសារតែប្រាក់ ឋានៈ និងហេតុផលនយោបាយតែប៉ុណ្ណោះ ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm