ក្រុមហ៊ុនUPS បញ្ចេញសញ្ញាព្រមានភ្លាមៗអំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

2023/04/26 10:04:16 pm        57

អាមេរិក ៖ ក្រុមហ៊ុន UPS និយាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក កំពុងធ្លាក់ចុះជាបណ្តើរៗ។ ក្រុមហ៊ុនដឹក​ជញ្ជូនធំ​បំផុតរបស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារថាប្រាក់ចំណូលបានធ្លាក់ចុះ៦ភាគរយ ក្នុងត្រីមាសទី១ ដោយប្រៀបធៀបទៅកាលពីមួយឆ្នាំមុន ខណៈប្រាក់ចំណេញដែលបានមកពីការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុន បានធ្លាក់ចុះ ២២ភាគរយ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានធ្លាក់ចុះភ្លាមៗពីការព្យាករណ៍របស់ក្រុមហ៊ុនពាណិជ្ជកម្ម Wall Street សម្រាប់អំឡុងពេលនេះ។ សេចក្តីថ្លែងការណ៍ពីប្រាក់ចំណូលរបស់ក្រុមហ៊ុន បាននិយាយថា នៅក្នុង​ត្រីមាសទី១ ការធ្លាក់ចុះក្នុងការលក់រាយនៅ​សហរដ្ឋអាមេរិកបណ្តាល​ឲ្យមានចំនួនទាបជាង​ដែលយើង​បានគិតទុក ហើយយើងប្រឈមការធ្លាក់ចុះតម្រូវការដែលកំពុងបន្តនៅអាស៊ី។ ឲ្យតែស្ថានភាពម៉ាក្រូសេដ្ឋកិច្ចស្ថិតក្នុងទំនោរនាពេលបច្ចុប្បន្ន យើងរំពឹងថា ចំនួននេះ នៅតែបន្តស្ថិតក្រោមសម្ពាធ។

ក្រុមហ៊ុន និយាយថា ខណៈបរិមាណកាលពីខែមករា មានចំនួនប្រហែលនឹងអ្វីដែលក្រុមហ៊ុនបានរំពឹងទុក បរិស្ថាន​ម៉ាក្រូសេដ្ឋកិច្ច បានចុះខ្សោយ បណ្តាលឲ្យបរិមាណធ្លាក់ចុះ៧ភាគរយកាលពីខែមីនា បើប្រៀបធៀបកាល​ពី១ឆ្នាំកន្លង​ទៅនេះ។

ក្រុមហ៊ុន UPS បានព្យាករណ៍រួចហើយកាលពីឆ្នាំមុនថា កម្រិតប្រាក់ចំណេញនៅឆ្នាំ២០២៣របស់ខ្លួន នឹងកាន់តែ​តានតឹង បន្ទាប់ពីក្រុមហ៊ុន បានរាយការណ៍ពីប្រាក់ចំណេញខ្ពស់កាលពីឆ្នាំ២០២២។ បច្ចុប្បន្ន ក្រុមហ៊ុនរំពឹង​ពីប្រាក់​ចំណូល​មួយឆ្នាំពេញថានឹងធ្លាក់ចុះ ដោយបញ្ចប់ចក្ខុវិស័យនេះ ដោយសារតែការប្រឈមទៅនឹងស្ថានភាពម៉ាក្រូ និងការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់។ ក្រុមហ៊ុន UPS បានប៉ាន់ប្រមាណថា ក្រុមហ៊ុននឹងឈានដល់៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ក្នុងការដឹកជញ្ជូនរបស់ខ្លួនជារៀងរាល់ថ្ងៃ។ ផលិតផលក្នុងស្រុកសរុប បង្ហាញពីការវាស់ស្ទង់ច្បាស់លាស់បំផុតនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕ ដោយ ៖ ប៊ុនថាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        172
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        212
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm