ចំនួនអ្នកស្លាប់ដោយការបង្អត់អាហារខ្លួនឯងហូតដល់ស្លាប់នៅកេនយ៉ា កើនឡើងដល់ ៨៩នាក់

2023/04/26 10:32:57 pm        59

កេនយ៉ា ៖ ក្រោយរកឃើញសាកសពមនុស្សបន្ថែមទៀត ក្រុមអាជ្ញាធរនិយាយថា ចំនួនមនុស្សស្លាប់​សរុបនៅក្នុង​ចំណោមសាវ័កបង្អត់អាហារខ្លួនឯងរហូតដល់ស្លាប់ ដែលគេជឿថាពួកគេនឹងឡើងទៅឋានសួគ៌នោះ បានកើនឡើងដល់ ៨៩នាក់ ស្របពេលដែលផ្នូររាក់ៗ ត្រូវបានរកឃើញកាន់តែច្រើនអំឡុងប្រតិបត្តិការគាស់ផ្នូរនៅក្នុងដីព្រៃ Shakahola ទំហំជាង ៣២០ហិចតា ជាកន្លែងដែលព្រះវិហារ Good News International ស្ថិតនៅ។ 

ទីតាំងគាស់សាកសពមនុស្ស ត្រូវបានទបិទ ហើយក្រុមការងារសុទ្ធតែជាមនុស្សប្រុស ស្លៀកពាក់ឯកសណ្ឋាន​ការពារជំងឺកូវីដ និងពាក់ម៉ាស់ បានសែងសាកសពចេញដែលត្រូវបានគេវិចខ្ចប់នៅក្នុងថង់រុំសាកសពពណ៌ស. និងពណ៌ខៀវ ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកេនយ៉ានលោក Kithure Kindiki បានអំពាវនាវឲ្យដាក់ពន្ធនាគារមេដឹកនាំក្រុមសាសនាមួយនេះ អស់មួយជីវិត ហើយអ្នករាល់គ្នាដែលជួយបុគ្គលនោះក្នុងជីកផ្នូរ ឬយកសាកសពទៅបោះចោល គួរតែប្រឈម​នឹងទោស​ធ្ងន់ធ្ងរបំផុតក្រោមច្បាប់ផងដែរ ។ 

ភាគច្រើននៃសាកសព ត្រូវបានរកឃើញនៅក្នុងផ្នូររាក់ៗ ខណៈដែលមនុស្សមួយចំនួន ត្រូវបានរកឃើញនៅរស់ ហើយស្គមស្គាំងប៉ុន្តែក្រោយមកពួកគេក៏ស្លាប់ទៅ ។  

លោក Kindiki និយាយថា មនុស្ស ៣នាក់ត្រូវបានជួយសង្រ្គោះនៅរស់ ដែលនាំឲ្យអ្នករស់រានសរុបក្រោមត្រូវរក​ឃើញមកទល់នឹងពេលនេះ កើនឡើងចំនួន ៣៤នាក់ ។ 

ចំនួនមនុស្សស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត ហើយកាកបាទក្រហមកេនយ៉ា និយាយថា មនុស្សជាង ២០០នាក់ ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm