CNCC និង​ក្លិប​សមាជិក​ពិភាក្សា​ពី​ការ​ប្រកួត​ឡើងវិញ ខណៈ​ការ​បិទ​ខ្ទប់​រាជធានី និង​ក្រុង​តាខ្មៅ​នឹង​បញ្ចប់​ស្អែក​នេះ​

2021/05/05 05:43:18 pm        123

​​បាល់​ទាត់៖ គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២១ បាន​បើក​កិច្ចប្រជុំ​តាម Online ដោយមាន​ការចូលរួម​ពី​តំណាង​ក្លិប ​សមាជិក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ទាំង ១៣ ដើម្បី​ពិភាក្សា​ពី​ការប្រកួត​ឡើងវិញ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជាបានប្រកាស​បិទ​បញ្ចប់​ ការបិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅនៃ​ខេត្តកណ្ដាលនៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ ស្អែក​នេះ។​

​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​លោក ឈី កុល​បុត្រា លេខាធិការ​ប្រតិបត្តិ CNCC ក្នុង​គោលបំណង​ពិភាក្សា​ពី​ការរៀបចំ​ការប្រកួត​ឡើងវិញ ក៏ដូចជា​ការរៀបចំ​នូវ​កាលវិភាគ​ប្រកួត​ថ្មី ជាមួយ​បណ្ដា​ក្លិប​សមាជិក​ទាំងអស់ បន្ទាប់ពី​ការប្រកួត​ត្រូវបាន​លើក​ពេល​ជា​ច្រើនដង ពិសេស​អំឡុងពេល​រីក​រាក​ដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ រហូត​ឈានដល់​ការបិទ​ខ្ទប់​ភូមិសាស្ដ្រ​មួយចំនួន ដែល CNCC បានសម្រេច​ផ្អាក​ការប្រកួត​បណ្ដោះអាសន្ន តាំងពី​ថ្ងៃទី​១៥ ខែមេសាមកទល់​បច្ចុប្បន្ន ។​ ​យ៉ាងណាមិញ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​តាម Zoom នេះ CNCC នៅ​មិនទាន់​ប្រកាស​ពី​កាលបរិច្ឆេទ ដើម្បី​បន្ដ​ការប្រកួត​ឡើងវិញ​នោះទេ តែ​ប្រភពពី​តំណាង​ក្លិប​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះបាន​បញ្ជាក់ថា ការប្រកួត​អាច​នឹង​ចាប់ផ្ដើម​នាពេល​ឆាប់ៗ​ខាងមុខ តែ​ត្រង់​កម្មវិធី​ប្រកួត​នឹងមាន​ភាព​មមាញឹក​ខ្លាំង​ជាង​មុន ឬ​យ៉ាងណា​នោះ លោក​មិនបាន​លម្អិត​នោះទេ។ អ្វីដែល​សំខាន់គឺ​ការប្រកួត​គ្រោង​ចាប់ផ្ដើម​ឡើងវិញ ជា​លក្ខណៈ​បិទទ្វារ និង​គោរព​តាម​វិធានការ​ក្រសួងសុខាភិបាល មិនទាន់​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ។​

​សូម​រំ​លឺកថា មុន​ផ្អាក​ការប្រកួត​បណ្ដោះអាសន្នដោយសារ​វិបត្តិ​កូ​វីដ​-១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ លី​គ​កំពូល​កម្ពុជាបាន​ដំណើរការ​ប្រកួត​បាន ៥​សប្ដាហ៍ តែ​ក្នុងនោះ​ក្រុមខ្លះ​ប្រកួត​ទើបបាន​ម្ដង ក្រុមខ្លះ​បាន ២​ប្រកួត ក្រុមខ្លះ​បាន ៣​ប្រកួត និង​ច្រើន​បំផុត​ប្រកួត​បាន ៤​ប្រកួត ព្រោះ​ការលើក​ពេល​ជា​បន្ដបន្ទាប់។ ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន ក្រុម​អង្គ​រថា​យ​ហ្គឺ​រកំពុង​ឈរ​កំពូល​តារាង និង​មាន ១០​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ ៣ និង​ស្មើ ១ តាម​ពីក្រោយ​ដោយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​នដែលមាន ៩​ពិន្ទុ​ស្មើគ្នាក្រោយ​ឆ្លងកាត់ ៣​ប្រកួត​ឈ្នះ​ទាំង ៣​ប្រកួត​ដូចគ្នា៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        148
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm