អុីស្រាអែល ៖ យន្តហោះយោធា និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានហោះឆ្វែលលើទឹកដីអ៊ីស្រាអែលនៅថ្ងៃពុធ (២៦ មេសា)នេះ ខណៈប្រទេសនេះ ប្រារព្ធទិវាឯករាជ្យលើកទី៧៥ របស់ខ្លួន។
ការប្រារព្ធខួបលើកទី៧៥ នៃឯករាជ្យភាពរបស់អ៊ីស្រាអែលឆ្នាំ១៩៤៨ បានធ្វើឡើងនៅក្នុងឆ្នាំនេះ ខណៈដែលប្រទេសនេះត្រូវរួបរឹតទៅដោយការតវ៉ាទូទាំងប្រទេសមិនធ្លាប់មានរយៈពេលជាច្រើនសប្តាហ៍ ដើម្បីឆ្លើយតបជាចម្បងទៅនឹងផែនការរបស់រដ្ឋាភិបាលចម្រុះសាសនានិយមរបស់នាយករដ្ឋមន្ត្រី លោកBenjamin Netanyahu ក្នុងការការកែប្រែប្រព័ន្ធតុលាការ។
ក្រុមអ្នកគាំទ្រនិយាយថា គោលដៅនៃកំណែទម្រង់នេះ គឺដើម្បីស្តារតុល្យភាពចំពោះអង្គទាំង៣របស់រដ្ឋាភិបាល ខណៈអ្នករិះគន់និយាយថាវាធ្វើឱ្យខូចដល់ឯករាជ្យភាពរបស់តុលាការ។
ខណៈនៅព្រឹកថ្ងៃបុណ្យឯករាជ្យ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានរៀបចំពិធីបុណ្យឯករាជ្យនៅនិវេសនដ្ឋានរបស់លោក ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu ផងដែរ។


