ខេត្តកំពង់ស្ពឺប្រកាសសម្ពោធរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត ក្នុងទុនវិនិយោគ១៥លានដុល្លារ

2023/04/27 05:18:05 am        165

កំពង់ស្ពឺ ៖ ក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា ដែលជារោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត ដើម្បីផលិតនាំចេញទៅកាន់ប្រទេសកូរ៉េ បានសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីសម្ពោធនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមហ៊ុនមួយនេះបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ ១៥លានដុល្លារអាម៉េរិក ក្នុងការសាងសង់រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិក ដើម្បីផលិតខ្សែភ្លើង ដែលនឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម រវាងប្រទេសកូរ៉េ និងកម្ពុជា។ ឯកឧត្តមបានបន្តថា នេះគឺជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្រោមម្លប់សន្តិភាព ដែលមានថ្នាក់ដឹកនាំប្រទេសដ៏ល្អនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរោងចក្ររបស់កូរ៉េ លេចជារូបរាងឡើងនៅទឹកដីខេត្តកំពង់ស្ពឺ ដែលនេះពិតជាបានចូលរួមបង្កើតឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍ ដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែសង្វាក់ផលិតកម្មអស្ចារ្យមួយនេះ។

 នៅក្រោយពិធីសម្ពោធ លោក អុំ ឌែលយ៉ូល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ រោងចក្របើកដំណើរការបាន​យ៉ាងពេញលេញត្រឹមតែរយៈពេល ៥ខែ បន្ទាប់ពីជ្រើសរើសទីតាំងរួច។ លោកបន្ថែមថា ដោយសារការខិតខំប្រឹងប្រែងដ៏ស្វិតស្វាញរបស់បុគ្គលិក និងការគាំទ្រយ៉ាង​សកម្មពីរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទីតាំងដ៏ល្អនៃខេត្តកំពង់ស្ពឺ លោកជឿជាក់ថា រោងចក្រ យូរ៉ា នឹងក្លាយជាផលិតកម្មដ៏ល្អបំផុតរបស់ពិភពលោក លើគ្រឿងបន្លាស់រថយន្ដ។

សូមបញ្ជាក់ថា រោងចក្រ យ៉ូរ៉ា ហាណេស ខេមបូឌា ត្រូវបានសាងសង់ឡើងមានផ្ទៃក្រឡាសរុប ១៧,៥០០ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួន ១,១០០ នាក់ ដើម្បីផលិតខ្សែភ្លើងចំនួន ១១,៥០០០ ក្នុងមួយឆ្នាំ។ ខ្សែភ្លើងទាំងអស់ដែលផលិតនៅទីនេះនឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុនរថយន្ដ Hyundai motor និង Kia motors។ ខ្សែភ្លើងគឺជាប្រព័ន្ធខ្សែដែលបញ្ជូននិងទទួលថាមពលអគ្គីសនី និងសញ្ញាអគ្គិសនីដល់ផ្នែក នីមួយៗនៃរថយន្ដ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនិងគុណភាពរបស់រថយន្ដ។ លើសពីនេះ វាក៏ជាផលិតផលដ៏ស្មុគស្មាញដែលទាមទារការកែច្នៃ ,ការផ្គុំវត្ថុធាតុដើមរាប់ពាន់មុខ និងកម្លាំងពលកម្មជំនាញ៕​ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm