ថ្ងៃនេះ ២​ឆ្នាំក្រោយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បើក​ផ្លូវការ​

2021/05/05 06:00:15 pm        117

​ស៊ី​ហ្គេម៖ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ នេះ កម្ពុជា​នៅសល់​រយៈពេល ២​ឆ្នាំ​គត់ ឬ​ស្មើនឹង ៧៣០​ថ្ងៃ​គត់​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ពោល​គឺ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះនឹង​ប្រារព្ធ​ពិធី​បើក​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នៃ​រាជធានី​ភ្នំពេញ។​

​ជាមួយ​ខួប ២​ឆ្នាំនៃ​ការ​រាប់​ថយក្រោយ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​នៅ​កម្ពុជា​នេះ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ថ្លែងអំណរគុណចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែង​ជំរុញ និង​យកចិត្តទុកដាក់ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​បាន​យក​ពេលវេលា​នេះ គឺជា​ការ​ក្រើក​រំឭក​ដល់​សហព័ន្ធ​កីឡា​ជាតិ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​កីឡាករ​-​កីឡា​ការិនីក្នុង​ការ​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ ដោយ​ឈរ​លើ​ស្មារតី​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ ពិសេស​ប្រែក្លាយ​វិបត្តិ​កូ​វីដ​-១៩ ឲ្យ​ក្លាយទៅជា​ឱកាស និង​ជា​អាវុធ​ដ៏​មុត​ស្រួចសម្រាប់​ត្រៀម​ស្វាគមន៍​ធ្វើជា​ម្ចាស់ផ្ទះ​ ប្រកបដោយ​ភាព​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ។​

​​គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា គ្រោង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការនៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ មុន​កម្ពុជា​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃ​ទី​០១ រហូតដល់​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣ ហើយ​កម្ពុជាបាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍​ធំៗ​​ទាំងពីរ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធដែល​កម្ពុជា​បាន​សាងសង់ ​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ទីតាំង​ដ៏​សំខាន់ដើម្បី​ប្រារព្ធ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ទាំងពីរ​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm