សម្តេចតេជោ បញ្ជាឱ្យមានការពិនិត្យច្បាស់លាស់ចំពោះការដាក់មង នៅតំបន់មានសត្វផ្សោត

2023/04/27 04:52:26 pm        185

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់​លំដាប់ថ្នាក់​ទាំងអស់ ត្រូវពិនិត្យ និងគ្រប់គ្រងឲ្យបានច្បាស់លាស់​ចំពោះបងប្អូននេសាទ ដែលធ្វើការនេសាទ​នៅតំបន់មានសត្វផ្សោត ខណៈបងប្អូននេសាទខ្លះនៅបន្តដាក់មងក្រឡាធំ និងប្រើឧបករណ៍ឆក់ កត្តានេះ បានធ្វើសត្វផ្សោតងាប់ជារឿយៗ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គ​បណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចបានអនុញ្ញាតឲ្យបងប្អូន​ប្រជានេសាទ​ធ្វើការរាយមងឡើងវិញ នៅតំបន់ការពារសត្វផ្សោត ប៉ុន្តែហាមដាច់ខាត​ការរាយ​មងក្រឡាធំ និងប្រើឧបករណ៍ឆក់ ដែលនឹងនាំឲ្យបាត់បង់សត្វផ្សោតដែលជាសត្វជិត​ផុតពូជ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់​ឱ្យមាន​ការការគិតគូរឡើងវិញ ពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាសករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែងពីកត្តាផ្សេងៗនោះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានសត្វផ្សោតបានងាប់ជាបន្តបន្ទាប់ ដោយកត្តាផ្សេងៗគ្នា ជាពិសេសគឺដោយសារមង និងសន្ទូចដែលបានរាយ និងដាក់ដោយអ្នក​នេសាទខុសច្បាប់។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រទះឃើញកូន​ផ្សោត​ដែលមាន​អាយុទើបតែបាន ៤ថ្ងៃបានងាប់ក្នុងសភាពរបកស្បែក ដាច់កន្ទុយ ខណៈដាក់ការ​សន្និដ្ឋានក្រោយ​ធ្វើកោសល្យវិច្ឆ័យថា ការងាប់របស់កូនផ្សោតឈ្មោលនេះ ដោយសារជាប់មង៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm