ខេត្តស្វាយរៀងកំពុងសង់ផ្ទះ១០០ខ្នង ដល់កងកម្លាំង និងពលរដ្ឋក្រីក្រនៅតាមព្រំដែន

2023/04/27 06:47:42 pm        134

ស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ក្នុងការអនុវត្តគម្រោងសម្បទានដីសង្គមកិច្ច កំពុងសាងសង់ផ្ទះចំនួន១០០ខ្នង ក្នុងជំហានទី១ ឆ្នាំ២០២៣ ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ព និងនគរបាលជាតិ គ្រួសារយុទ្ធជនពលី មរណៈ និងពលរដ្ឋក្រីក្រ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យ ក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការសាងសង់នេះ ធ្វើឡើងនៅលើផ្ទៃដីចំនួនប្រមាណ ៣០០ហិកតា ស្ថិតក្នុងឃុំត្នោត ស្រុកកំពង់រោទិ៍ និងឃុំចន្ទ្រា ស្រុកចន្ទ្រា ដោយមានការជីកស្រះទឹក ប្រឡាយ បុកអណ្ដូង និងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់គម្រោងនេះ ។

ឯកឧត្តម បានបន្តថា កាលពី២០១៧ និងឆ្នាំ២០១៩ គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានសម្រេចប្រគល់គម្រោងសម្បទានដីសង្គមកិច្ច ចំនួន២កន្លែង នៅខេត្តស្វាយរៀង ជូនដល់អតីត​កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ កងទ័ព និងនគរបាលជាតិ គ្រួសារយុទ្ធជនពលី មរណៈ និងពលរដ្ឋក្រីក្រ ។

ឯកឧត្តម ម៉ែន វិបុល បានបន្ថែមថា គម្រោងនេះ បានអនុវត្តនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដោយសាងសង់ផ្ទះចំនួន ៤០០ខ្នង លើផ្ទៃដីចំនួន ១៥៣,៦៥ហិកតា ដែលចែកចេញជា ២ជំហាន គឺនៅឆ្នាំ២០១៧ ចំនួន២០០ខ្នង និងឆ្នាំ២០១៩ ចំនួន២០០ខ្នង ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នាពេលកន្លងទៅ បានណែនាំដល់​គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ផ្ដល់ជូនដីសម្បទានដីសង្គកកិច្ច និងសាងសង់ផ្ទះ ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ កងទ័ព និងនគរបាលជាតិ គ្រួសារយុទ្ធជនពលី មរណៈ និងពលរដ្ឋក្រីក្រ នៅតាមព្រំដែន រួមទាំងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm