ខ្លាឃ្មុំផែនដាយក្ស ឈ្មោះ Ya Ya ចាប់ផ្ដើមធ្វើដំណើរពីសហរដ្ឋអាមេរិកត្រឡប់ទៅប្រទេសកំណើតចិនវិញ

2023/04/27 07:07:52 pm        77

ចិន៖  សត្វខ្មាំឃ្មុំផែនដាយក្សមានឈ្មោះថា Ya Ya បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល២ទសវត្សរ៍។ 

Ya Ya បានចាកចេញពីសួនសត្វ ទីក្រុង Memphis ក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃពុធម៉ោង ៨ និង៤៥នាទីព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក ហើយជិះយន្តហោះដែលគេរំពឹងថាចេញដំណើរនៅពេលរសៀលត្រឡប់ទៅកាន់ទីក្រុងសៀងហៃវិញ។ 

នៅក្នុងសេចក្ដីថ្លែងការណ៍ សួនសត្វក្រុង Memphis បានបញ្ជាក់ថាខ្លាំឃ្មុំញី Ya Ya បានចាប់ផ្ដើមដំណើរវិលត្រឡប់ទៅកាន់ប្រទេសចិនវិញហើយ និងត្រូវបានអមដំណើរដោយមន្ត្រីបសុពេទ្យជាន់ខ្ពស់ និងជាមន្ត្រីជាន់ខ្ពស់ផ្នែកសត្វវិទ្យារបស់សួនសត្វ Memphis។  

គណៈគ្រប់គ្រងសួនសត្វនេះ ឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធថា បន្ទាប់ពីរយៈពេល២០ឆ្នាំ Ya Ya បានក្លាយដូចជាអ្នកនៅក្នុងគ្រួសារជាមួយគ្នា ហើយបុគ្គលិកសួនសត្វ Memphis និងសហគមន៍ក្នុងតំបន់នេះ ប្រាកដជានឹកនាដល់ខ្លាឃ្មុំនេះខ្លាំង ។

យោងតាមសារព័ត៌មាន Beijing Youth Daily Ya Ya គ្រោងចេញដំណើរតាមជើងហោះហើរ FedEx Flight FX9759 ដែលបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Memphis គ្រោងចុះអាកាសយានដ្ឋានអន្តរជាតិ Pudong ក្រុងសៀងហៃ បន្ទាប់ពីធ្វើដំណើររយៈពេល១៦ម៉ោង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារ៍ថា ប្រទេសចិន បានបញ្ចប់ការងាររៀបចំសម្រាប់ការវិលត្រឡប់របស់ខ្លាឃ្មុំយក្ស Ya Ya ពីសួនសត្វ Memphis របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        24
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm