កន្លះខែមកនេះ អាជ្ញាធររាជធានីផ្តល់ស្បៀងជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បានជាង ២៦ម៉ឺនគ្រួសារ

2021/05/05 06:28:47 pm        33


ភ្នំពេញ  ៖ អាជ្ញាធររាជធានី​ ផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ បានជាង ២៦ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី៤ឧសភានេះ។

អាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង២៦ម៉ឺនគ្រួសារ ក្នុងរយៈពេលកន្លះខែមកនេះ ។

លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ បានសហការជាមួយ កងទ័ពជើងគោកដឹកជញ្ជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួន ២៦៤.២០២គ្រួសារ ដោយគិតចាប់ពីថ្ងៃទី១៩ ​ខែមេសា ដល់ថ្ងៃ០៤ខែ ឧសភា ម្សិលមិញនេះ ។ ចំពោះយុទ្ធនាការនៃការដឹកជញ្ជូនស្បៀង ទៅចែកជូនប្រជាពលរដ្ឋ ជាទ្រង់ទ្រាយធំ រហូតដល់រាប់ម៉ឺនគ្រួសារក្នុងមួយថ្ងៃ ដូចសកម្មភាពកន្លងមកនេះបានឈានដល់ទីបញ្ចប់នៅថ្ងៃ០៥ ខែមេសានេះហើយ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចែកជូន​អំណោយនេះដែរ គឺនៅតែបន្តសកម្មភាពដដែល​ នៅតាមមូលដ្ឋានសង្កាត់ និងខណ្ឌជាក់ស្ដែង គ្រាន់តែមិនមានសកម្មភាពកងទ័ពដឹកជញ្ជូនស្បៀងទ្រង់ទ្រាយធំដូចពេលកន្លងមកប៉ុណ្ណោះ។ លោកបញ្ជាក់ថា « អាជ្ញាធរនៅតែបន្តទទួលព័ត៌មាន ពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយនៅតែបន្តចែកអំណោយជូនជាធម្មតា »។

អនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីចែកជូនឱ្យទាន់ពេលវេលាដែលប្រជាពលរដ្ឋត្រូវបានបិទខ្ទប់៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm