លោក Zelenskiy ៖ ចិនតំណាងឲ្យឱកាសនៃដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន

2023/04/27 08:06:54 pm        151

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyបាននិយាយថា ចិនតំណាងឲ្យឱកាសពង្រឹងច្បាប់បង្កើតសន្តិភាពនៅក្នុងប្រទេសរបស់លោក ក្រោយរូបលោកនិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping តាមទូរស័ព្ទ ។  

លោក Zelenskiy និយាយនៅក្នុងសុន្ទរកថាជាវីដេអូពេលល្ងាចថា អ៊ុយក្រែន និងចិន ប្រៀបបាននឹងសំឡេងភាគច្រើនដាច់មុខគេរបស់ពិភពលោក ដែលចាប់អារម្មណ៍ដូចគ្នាលើកម្លាំងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។  

មេដឹកនាំទាំង ២ បាននិយាយគ្នាជាលើកដំបូងកាលពីថ្ងៃពុធ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែន ដើម្បីបំពេញបំណងជាយូររបស់ទីក្រុងគីវ ដែលបានស្វែងរកជាសាធារណៈនូវការជជែកគ្នាបែបនេះអស់រយៈពេលជាច្រើនខែមកហើយ ។  

សារព័ត៌មានរដ្ឋចិន រាយការណ៍ថា លោក Xi បាននិយាយប្រាប់លោក Zelenskiy ថា ចិននឹងបញ្ជូនក្រុមតំណាងពិសេសទៅកាន់អ៊ុយក្រែន និងចូលរួមកិច្ចប្រជុំជាមួយភាគីទាំងអស់ ដើម្បីស្វែងរកសន្តិភាព ។  

លោក Zelenskiy បាននិយាយផងដែរថា លោក Xiបង្ហាញការគាំទ្រឲ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ពួកគេ ។ ទីក្រុងម៉ូស្គូ និយាយថា កិច្ចព្រមព្រៀងមួយនេះ នឹងមិនបន្តនោះទេ រហូតដល់ថ្ងៃទី ១៨ ខែឧសភា លុះត្រាតែលោកខាងលិចដកចេញឧបសគ្គការនាំចេញគ្រាប់ធុញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ី ។  

លោក Xi ដែលជាមេដឹកនាំដ៏មានអំណាចបំផុតរបស់ពិភពលោក បដិសេធន៍ពុំព្រមថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននោះ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែមុន ។ ចាប់តាំងពីខែកុម្ភៈរហូតមក លោកបានជំរុញផែនការសន្តិភាព ១២ចំណុច ដែលត្រូវបានស្វាគមន៍បែបស្រពិចស្រពិលដោយលោកខាងលិច តែស្វាគមន៍បែបប្រុងប្រយ័ត្នដោយទីក្រុងគីវ និងជាសញ្ញានៃចំណាប់អារម្មណ៍របស់ចិនក្នុងការបញ្ចប់សង្រ្គាមមួយនេះ ។  

សារព័ត៌មានរដ្ឋចិនរាយការណ៍ទៀតថា លោក Xiនិយាយប្រាប់លោក Zelenskiy ថា ចិននឹងផ្តោតសំខាន់លើការលើកកម្ពស់កិច្ចប្រជុំស្វែងរកសន្តិភាព ហើយពួកគេនឹងប្រឹងប្រែងឲ្យមានបទឈប់បាញ់ ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm