ក្រុមសភាសារធារណរដ្ឋរបស់ម៉ុនតាណាដាក់បម្រាមលើអ្នកនាង Zooey Zephyr ឲ្យនៅក្រៅសភាក្នុងពេលសភាបើកសម័យប្រជុំ

2023/04/27 10:13:11 pm        55

ម៉ុនតាណា ៖ សភាដែលគ្រប់គ្រងសំឡេងភាគច្រើនដោយគណបក្សសាធារណរដ្ឋរបស់រដ្ឋម៉ុនតាណាបានបោះឆ្នោត​

កាលពីថ្ងៃពុធដើម្បីដាក់​បម្រាមដល់សមាជិកសភាមួយរូបនាង Zooey Zephyr ដែលបាននិយាយថាសមាជិកសភា

សាធារណរដ្ឋនឹងមានដៃប្រឡាក់ដោយ"ឈាម"ព្រោះតែអនុម័តសេចក្ដីស្នើច្បាប់​រឹតត្បិត​សិទ្ធិអ្នកកែភេទ​និងបាន​ប្រមូល​ផ្តុំក្រុមអ្នកតវ៉ា។

អ្នកនាង Zephyr សមាជិកសភាគណបក្សប្រជាធិបតេយ្យអាយុ ៣៤ ឆ្នាំមកពីទីក្រុង Missoula ដែលកាលពី​ឆ្នាំមុនបាន​ក្លាយជាស្ត្រីកែភេទដំបូងគេ ដែលត្រូវបានជ្រើសតាំងនៅក្នុងសភារបស់រដ្ឋម៉ុនតាណា នឹងត្រូវបាន​អនុញ្ញាតឱ្យ​រក្សា​អាសនៈរបស់នាងនិងបោះឆ្នោតពីចម្ងាយ ក្រោមវិធានការវិន័យដែលបានអនុម័តលើការបោះឆ្នោត ៦៨ទល់នឹង៣២ កាលពីថ្ងៃពុធ។ ប៉ុន្តែអ្នកនាងនឹងមិនអាចចូលរួមក្នុងការពិភាក្សាដេញដោលបានទេ។

ចំណាត់ការរបស់ក្រុមសភាសាធារណរដ្ឋនៅរដ្ឋម៉ុនតាណានេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសមាជិក​សភាគ​ណបក្សប្រជាធិបតេយ្យពីរនាក់នៅរដ្ឋ Tennessee ត្រូវបានបណ្តេញចេញ ជុំវិញការតវ៉ារបស់ពួក​គេនៅសភា​ទាមទារឱ្យមានចំណាត់ការដោះស្រាយអំពើហិង្សាដោយអាវុធបន្ទាប់ពីការបាញ់ប្រហារសម្រាប់​រង្គាល​នៅ​សាលារៀន​ក្រុងNashville ។

អ្នកនាង Zephyr ដែលត្រូវបានផ្តល់ពេល៥នាទីដើម្បីថ្លែងទៅកាន់សភាមុនការបោះឆ្នោត បាននិយាយថា សមាជិក​គណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើន នៅក្នុងសភា និងព្រឹទ្ធសភារបស់រដ្ឋម៉ុនតាណា កំពុងប្រើប្រាស់​សកម្មភាពនេះជា "ឧបករណ៍គៀបសង្កត់សង្កិន" និងថាការរឹតត្បិតមកលើរូបនាងក្នុងការថ្លែងសុន្ទរកថា និងរឹតត្បិតក្រុម​អ្នកតវ៉ាដែលគាំទ្ររូបនាងគឺ"ជាការបំផ្លាញប្រជាធិបតេយ្យ" ៕ ដោយ ៖ ស្រីទាវ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm