២គ្រាប់​របស់ Riyad Mahrez​ នាំ Man City ស្គាល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League លើកដំបូង​

2021/05/05 06:38:44 pm        177

​បាល់ទាត់៖ ​ទីបំផុត Manchester City បាន​ស្គា​ល់វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League លើកដំបូង​ហើយ ​ក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​បារាំង Paris Saint Germain​ ជើង​ទី​ពីរ ២-០​។ បន្ទាប់ពី​នាំមុខ ២-១ ពី​ជ័យជំនះ​នៅ​ទឹកដី​បារាំង ជើង​ទី២ នៅ​ទឹកដី​អង់គ្លេស​នេះ​មាន​ព្រិល​ធ្លាក់​ខុសរដូវ​ តែ​មិនបាន​បង្អាក់​ដំណើរការ​ប្រកួត​ឡើយ​។​

​​ខ្សែប្រយុទ្ធ​អាល់​ហ្សេ​រី Riyad Mahrez ​បាន​ក្លាយជា​តួអង្គ​សំខាន់​ក្នុងការ​ប្រកួត ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ដោយការបញ្ជូន​របស់​អ្នក​ចា​ទី Ederson ​គ្រាប់​ដំបូង និង Phil Foden ​គ្រាប់​ទី ២​។ ​Paris Saint Germain ​ដែល​មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ​ដោយសារ​របួស​នោះ​ មិនអាច​រក​គ្រាប់​បាល់​បាន​នៅ​ទឹកដី​ Eithad​ ឡើយ និង​ថែមទាំង​បាត់បង់​កីឡាករ​ម្នាក់ទៀត​នៅពេល Angel di Maria ទទួលបាន​កាត​ក្រហម​។ ​អ្នកចាត់ការ PSG លោក Mauricio Pochettino ​ក្រោយ​ចប់​ការប្រកួត​បាន​សំដែង​អារម្មណ៍​មិន​សប្បាយចិត្ត ​ក្រោយ​បរាជ័យ​នេះ ហើយ​អវត្តមាន​របស់ Mbappe​ ក៏​មិនមែនជា​ហេតុផល​នៃ​បរាជ័យ​នេះ​។ ​ចំណែក​លោក Pep Guardiola ការឈាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​នេះ អតីត​អ្នកចាត់ការ Barcelona រូបនេះ​និយាយ​នឹករលឹក​ដល់​កីឡាករ​ចាស់ ​ដែល​បាន​ចាកចេញ​កន្លងទៅ​ដូចជា Joe Hart, Zabaleta, Vincent Kompany​ និង David Silva ជាដើម ដោយ​គិត​ថាបើ​គ្មាន​អ្នក​ទាំងនោះ Manchester City ក៏​មិន​អាចឈាន​ដល់ពេល​នេះឡើយ​។

​​ការឈាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​របស់ Manchester City បាន​ក្លាយជា​ក្លិប​អង់គ្លេស​ទី៩ ដែល​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ European Cup រឺ Champions League ច្រើនជាង​លី​គ​ផ្សេងៗ​រួមមានអាល្លឺម៉ង់ និង​អ៊ីតាលី​ដែលមាន​ត្រឹម ៦ក្លិប​។ ​Manchester City មានពេល ៣សប្តាហ៍​ដើម្បី​ត្រៀមខ្លួន​សំរាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី២៩ ខែឧសភា​នេះ​នៅ​ទីក្រុង Istanbul ប្រទេស​ទួរគី​ រង់ចាំ​អ្នកឈ្នះ​យប់​នេះ​រវាង Chelsea និង Real Madrid៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm