បុព្វជិតស៊ីយ៉ាជាន់ខ្ពស់របស់សភាអ្នកជំនាញអ៊ីរ៉ង់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅធនាគារ

2023/04/27 11:09:28 pm        34

អុីរ៉ង់ ៖B សារព័ត៌មានរដ្ឋ រាយការណ៍ថា បុព្វជិតជាន់ខ្ពស់មូស្លីមនិកាយស៊ីយ៉ាម្នាក់របស់អ៊ីរ៉ង់ និងជា​សមាជិក​ក្នុង​សភាអ្នកជំនាញ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ភាគខាងជើងអ៊ីរ៉ង់ ។

លោក Ayatollah Abbasali Soleimaniបានស្លាប់នៅក្នុងមន្ទីរពេទ្យ ក្រោយរងការបាញ់ប្រហារ​នៅធនាគារ​មួយ​កន្លែង​ស្ថិតក្នុងទីក្រុង Babolsar ខេត្ត Mazandaran ។

អភិបាលក្រុង Babolsar និយាយថា ខ្មាន់កាំភ្លើងដែលត្រូវបានចាប់ខ្លួន គឺជាសន្តិសុខធនាគារ ហើយមូល​ហេតុដែលនាំ​ឲ្យឈានទៅរកការបាញ់ប្រហារនេះ ពុំត្រូវបានគេដឹងច្បាស់នោះទេ ។

លោក Ayatollah Soleimani ស្ថិតក្នុងចំណោមបុព្វជិត ៨៨រូបនៅក្នុងសភាអ្នកជំនាញ គឺជាអង្គបោះឆ្នោតមួយ ដែលត្រូវ​តែង​តាំងមេដឹកនាំកំពូលអ៊ីរ៉ង់ ។

អង្គបោះឆ្នោតមួយនេះ នឹងតាមដានផងដែររាល់សកម្មភាពរបស់លោក ហើយផ្អែកលើទ្រឹស្តីបទ ពួកគេអាច​ដកតំណែង​របស់លោកបាន បើសិនជាលោកគ្មានសមត្ថភាពបំពេញការងាររបស់លោក ។

កាលពីមុនលោកធ្លាប់ជាអ្នកតំណាងផ្ទាល់ខ្លួនផងដែររបស់មេដឹកនាំកំពូលបច្ចុប្បន្ន លោក Ayatollah Ali Khamenei នៅខេត្តភាគអាគ្នេយ៍ Sistan-Baluchistanដោយរូបលោកលាលែងពីតំណែងកាលពីឆ្នាំ ២០១៩ ក្រោយបំពេញ​ការងារអស់រយៈពេល ១៧ឆ្នាំ ។

លោក Ayatollah Soleimani ដែលស្ថិតក្នុងវ័យ ៧០ឆ្នាំប្លាយ បានធ្វើដំណើរទៅកាន់ធនាគារ Belli កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃពុធ ត្រូវនឹងម៉ោង ៧ម៉ោងសកល ពេលដែលលោករងការបាញ់ប្រហារ ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        1
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm