ស.ស.យ.ក រៀបចំតាំងបង្ហាញបេះដូងក្រដាសនៅវិមានឈ្នះឈ្នះ អបអរកីឡាស៊ីហ្គេម

2023/04/28 12:49:20 am        449

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសហការជាមួយដៃគូផ្សេងៗ នឹងរៀបចំព្រឹត្តិការណ៍ Beyon The Games’ Day នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ នាសួនច្បារ វិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ដោយកម្មវិធីនេះ មានរៀបចំនូវបេះដូងក្រដាស អបអរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

បើតាមយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងាររៀបចំបេះដូងក្រដាស បានឲ្យដឹងថា ចំពោះបេះដូងក្រដាស ដែលបិទនៅវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នេះ មិនមានកំណត់ចំនួននោះទេ ហើយក៏មិនមានបេះជារូបរាងអ្វីនោះដែរ គ្រាន់តែបិទនៅក្នុងសួន សម្រាប់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកមើល និងថតរូបកម្សាន្តប៉ុណ្ណោះ ។

ក្រុមការងារដដែល បន្តថា ការរៀបចំបិទបេះដូងនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី២៦ ខែមេសា និងចាប់ផ្ដើមមានពលរដ្ឋ និងភ្ញៀវទេសចរមកមើលកម្សាន្ត និងផ្ដិតរូបជាទុកជាអនុស្សាវរីយ៍​បណ្ដើរៗហើយ ។

សម្រាប់ពលរដ្ឋមកលេងវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ លើកឡើងថា ពួកគេមិនបានទៅ​លេងកម្សាន្ត និងទស្សនាការរៀបចំរូបបេះដូងក្រដាស ប្រមាណជិត ៤លាន នៅប្រាសាទអង្គរវត្ត កាលពីពិធីបុណ្យចូលឆ្នាំនោះទេ ប៉ុន្តែបានមកឃើញនៅទីនេះ ក៏មានសេចក្តីរំភើបរីករាយ ហើយសូមអរគុណដល់ ស ស.យ.ក ដែលបានរៀបចំ ។

បើតាមឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃយុទ្ធនាការ Beyond The Games បានឲ្យដឹងថា ព្រឹត្តិការណ៍ Beyon The Games’ Day ធ្វើតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២៨ ខែមេសា ដើម្បីផ្សព្វផ្សាយពីភាព នៃម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក៏ដូចជាបង្ហាញពីការរួបរួមគ្នា បេះដូងតែមួយរបស់ពលរដ្ឋកម្ពុជា ទៅកាន់ពិភាពលោក ។

ឯកឧត្តម បានបន្តថា ប៉ុន្តែសម្រាប់រូបបេះដូងក្រដាសនេះនឹងដាក់បន្ត ខណៈព្រឹត្តិការណ៍ Beyon The Games’ Day នឹងមានការប្រគុំតន្រ្តី ដែលចូលរួមពីតារាចំនួន ១១ជាតិសាសន៍ ​នៅក្នុងតំបន់អាស៊ាន ចូលរួមច្រៀងអបអរ រួមទាំងការតាំងពិព័រណ៍នូវផលិតផល និងគំនូស្នាដៃរបស់កុមារជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm