ឧត្តមមន្ត្រីទេសចរណ៍ GMS រួមគ្នាបន្តដោះស្រាយកង្វល់រួម ដើម្បីក្លាយជាអនុតំបន់សមូហភាព

2023/04/28 12:49:40 am        356


​ព្រះសីហនុ៖ ការរៀបចំវេទិការទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គGMS នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមេសាត្រូវបានបិទបញ្ចប់ ហើយក្រុមឧត្តមមន្ត្រីទេសចរណ៍បណ្តាប្រទេសមហាអនុតំបន់មេគង្គ GMSបានស្នើប្រមុខថ្នាក់ដឹករដ្ឋាភិបាលប្រទេសGMS ជួយដោះស្រាយកង្វល់រួម ក្នុងវិស័យទេសចរណ៍ដើម្បីឲ្យបណ្តាប្រទេសGMS ក្លាយជាអនុតំបន់សមូហភាព និងថាមពល។

ក្នុងពិធីបិទវេទិការទេសចរណ៍GMS ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ថ្លែងថា នៅក្នុងវេទិកាក្រុមឧត្តមមន្ត្រីទេសចរណ៍GMS និងភាគីពាក់ព័ន្ធ បានពិភាក្សាយ៉ាងផុសផុលបំផុត ពីផលប្រយោជន៍ និងកង្វល់រួមគ្នាលើជីវភាពរស់នៅការងារ និងការបង្កើតជំនាញរបស់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតជាសកល ហើយបានពិភាក្សារកវិធី ដើម្បីគិតឡើងវិញនូវយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅក្នុងប្រទេសសមាជិក GMS ដែលរួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឲ្យក្លាយជាអនុតំបន់សមូហភាព និងថាមពល។

ឯកឧត្តម បន្តថា នៅក្នុងវេទិកានេះដែរ ក្រុមឧត្តមមន្ត្រីទេសចរណ៍GMS ក៏ស្នើឱ្យរដ្ឋាភិបាល GMS ទាំងអស់ អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញវិជ្ជាជីវៈ អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងសាធារណៈ បន្តសហការគ្នា ខិតខំប្រឹងប្រែងធ្វើឱ្យទេសចរណ៍ GMSរស់ឡើងវិញតាមរយៈគំរូធុរកិច្ចថ្មី ការធ្វើឌីជីថលភាវូបនីយកម្ម និងបច្ចេកវិជ្ជា ការផលិតកម្មអាហារដែលមានលក្ខណៈស្តង់ដា ដោយដាក់ចេញនូវពិធីសារសុវត្ថិភាព និងអនាម័យ ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាមួយនឹងសមភាពយេនឌ័រ ដើម្បីធានាការចែកចាយអត្ថប្រយោជន៍ដោយស្មើភាព រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

ឯកឧត្តម ទិត ចន្ថាបន្តថា វេទិកានេះ ក៏បានពិភាក្សាយ៉ាងសកម្មដែរ អំពីបញ្ហា និងនិន្នាការនៃការស្តារវិស័យទេសចរណ៍ជាមួយអ្នកជំនាញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិដូចជា៖ ការអភិវឌ្ឍបណ្តាញផលិតកម្មអាហារក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់ដោយផ្តោតលើសុវត្ថិភាព និងអនាម័យ ខណៈដែល “គោលដៅទេសចរណ៍ឆ្លាតវៃ ការជំរុញធនធានមនុស្ស និងសមភាពយេនឌ័រក្នុងវិស័យទេសចរណ៍” ដើរតួនាទីសំខាន់ក្នុងការត្រួសត្រាយផ្លូវសម្រាប់ភាពធន់ រឹងម៉ាំក្នុងវិស័យទេសចរណ៍។

សូមបញ្ជាក់ថា៖ ក្នុងឱកាសនេះដែរ ឯកឧត្តម ទិត ចន្ថា ក៏បានបានប្រគល់ទង់ប្តូរវេនជូនទៅសាធាររណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍មេគង្គ សម្រាប់ឆ្នាំ២០២៤ខាងមុខ៕​ អត្ថបទ៖ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm