អាមេរិកពន្លឿនការបញ្ជូនចេញ និងពង្រីកផ្លូវធ្វើដំណើរស្របច្បាប់ដើម្បីរារាំងក្រុមអ្នកឆ្លងព្រំដែន

2023/04/28 06:08:10 pm        117

អាមេរិក៖ ក្រុមមន្ត្រី សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងពន្លឿនការនិរទេស ខណៈកំពុងពង្រីកផ្លូវធ្វើដំណើរស្របច្បាប់ផងដែរ សម្រាប់ជនអន្តោប្រវេសន៍ ខណៈខ្លួនត្រៀមទប់ទល់ការកើនឡើងការឆ្លងព្រំដែនដោយខុសច្បាប់ នៅពេលវិធានការរឹតត្បិតវីរុស COVID-19 គ្រោងនឹងបញ្ចប់នៅខែឧសភា ។  

ក្រសួងការបរទេស និងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីផែនការរបស់ខ្លួនថា សហរដ្ឋអាមេរិក នឹងបង្កើនចំនួនជើងហោះហើរ ទ្វេជា២ ឬជា៣ សម្រាប់ការនិរទេសទៅកាន់ប្រទេសមួយចំនួន និងរារាំងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់របស់ក្រុមជនអន្តោប្រវេសន៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។  

ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក នឹងពង្រីកផ្លូវធ្វើដំណើរស្របច្បាប់សម្រាប់ក្រុមជនអន្តោប្រវេសន៍ ដោយលើកទឹកចិត្តឲ្យពួកគេដាក់ឯកសារស្នើសុំចូលទឹកដីអាមេរិក នៅមជ្ឈមណ្ឌលដំណើរការថ្មីចំនួន២កន្លែងនៅក្នុងប្រទេសហ្គាតេម៉ាឡា និងកូឡុំប៊ី ដោយពុំចាំបាច់ធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក-ម៉ិក។ 

ក្រុមមន្ត្រីសហរដ្ឋអាមេរិក និយាយថា មជ្ឈមណ្ឌលនានា ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ នឹងដោះស្រាយនិតិវិធីជនភៀសខ្លួន ខណៈសហរដ្ឋអាមេរិក បានសន្យាបើកចំហកាន់តែទូលាយសម្រាប់ការគាំទ្រដល់អ្នកស្វែងរកការជ្រកកោន នៅក្នុងតំបន់អឌ្ឍគោលខាងលិច ។ ប្រទេសកាណា និងអេស្ប៉ាញ ក៏បាននិយាយផងដែរថា ពួកគេនឹងទទួលយកជនអន្តោប្រវេសន៍តាមរយៈមជ្ឈមណ្ឌលទាំងនោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm