គិតត្រឹមខែធ្នូ ឆ្នាំ២០២២អ្នកផ្ទុកមេរោគអេដស៍ ៦៤.៩៣១នាក់ កំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍

2023/04/28 06:09:19 pm        327

ភ្នំពេញ៖ គិតត្រឹម ខែធ្នូ ឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍ ៦៤.៩៣១នាក់ កំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ហើយវាប្រែថា ៩៩% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលដឹងពីស្ថានភាពរបស់ពួកគេកំពុងទទួលបានការព្យាបាល ហើយ ៩៨% នៃអ្នកផ្ទុកមេរោគអេដស៍លើការព្យាបាលត្រូវបានកាត់បន្ថយមេរោគ មកកម្រិតទាបបំផុត។

ការថ្លែងរបស់ឯកឧត្តម បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ​អេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស យ៉ាងដូច្នេះ កិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី៤ ឆ្នាំ២០២៣, នាព្រឹកថ្ងៃទី២៨ ខែមេសានេះ ក្នុងកិច្ចប្រជុំទទួលបានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។

ឯកឧត្តមបណ្ឌិត អគ្គលេខាធិការ បានបញ្ជាក់ថា៖ ការប៉ាន់ប្រមាណថាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១.៤០០នាក់ (១.២០០-១.៥០០) ក្នុងឆ្នាំ២០២២ ដែលមានន័យថាមនុស្សប្រហែល ៤នាក់ បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ ការឆ្លងមេរោគអេដស៍ថ្មីត្រូវបានកាត់បន្ថយចំនួន៩១% ចាប់តាំងពីការរីករាលដាលនៃមេរោគអេដស៍ខ្ពស់បំផុតក្នុងឆ្នាំ១៩៩៦ ប៉ុន្តែល្បឿននៃការធ្លាក់ចុះបាននិងកំពុងធ្លាក់ចុះ ហើយមានការថយចុះតែ ៣៣% បើធៀបនឹងឆ្នាំ២០១០។ ការប៉ាន់ស្មានមេរោគអេដស៍ថ្មី បានបង្ហាញថាការកើនឡើងសមាមាត្រនៃការឆ្លងមេរោគអេដស៍ថ្មី គឺស្ថិតក្នុងចំណោមបុរស និងក្មេងប្រុស ពួកគេមានចំនួន ៧៩% នៃការឆ្លងមេរោគអេដស៍ថ្មីទាំងអស់ ក្នុងឆ្នាំ២០២២។ តាមចំនួនប្រជាជន ៨៣% នៃការឆ្លងមេរោគអេដស៍ថ្មីសរុបគឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ (បុគ្គលិកផ្នែកកម្សាន្តស្ត្រី បុរសរួមភេទជាមួយបុរស និងបុរសផ្សេងទៀតដែលរួមភេទជាមួយបុរស ស្ត្រីបំប្លែងភេទ អ្នកដែលប្រើ និងចាក់ថ្នាំញៀន និងដៃគូផ្លូវភេទរបស់ពួកគេ។ សមិទ្ធផលរបស់ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាគំរូ ក្នុងការសម្រេចបានខ្ពស់បំផុតនូវអត្រាទទួលសេវាព្យាបាល និងអត្រាកាត់បន្ថយមេរោគមកកម្រិតទាបបំផុតក្នុងចំណោមអ្នកផ្ទុកមេរោគអេដ។ សកម្មភាពជាអាទិភាពដែលត្រូវផ្តោតជាសំខាន់ពីពេលនេះទៅមុខ គឺយើងត្រូវប្រឹងប្រែងរួមគ្នាបន្តទៀតក្នុងការសម្រេចឱ្យបាននូវគោលដៅ៩៥ ទី១ ដែលមកដល់ពេលឆ្នាំ២០២២នេះ កម្ពុជាយើងទើបសម្រេចបាន៨៦% តាមរយៈការផ្សព្វផ្សាយលើកទឹកចិត្តឱ្យអ្នកដែលសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកធ្វើតេស្តរោគមេរោគអេដស៍ និងបង្កើនការអប់រំផ្សព្វផ្សាយបង្ការដើម្បីកាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ជាពិសេសក្រុមប្រជាជនគន្លឹះ និងក្រុមយុវវ័យ។

តាមរយៈនៃកិច្ចប្រជុំនេះ លោកវេជ្ជបណ្ឌិត សំរិត សុវណ្ណរិទ្ធ អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានបង្ហាញពីលទ្ធផលនៃការប៉ាន់ប្រមាណករណីទាក់ទងមេរោគអេដស៍នៅឆ្នាំ២០២២ ដែលបានធ្វើការប៉ាន់ប្រមាណដោយក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA), NCHADS និងUNAIDS។ ដែលលទ្ធផលបានបង្ហាញដូចខាងក្រោម៖ នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦.០០០ (៦៣.០០០-៨៥.០០០) កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០ (៦១.០០០-៨៣.០០០) ជាមនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ ឆ្នាំឡើងទៅ និងប្រហែល ២.០០០ (១.៦០០-២.៤០០) កុមារ (០-១៤ ឆ្នាំ) ។ ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយបានប៉ាន់ស្មានថាមនុស្ស ១១.០០០ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        171
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        149
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm