ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Qin Gang បានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន-អាស៊ីកណ្តាល នៅទីក្រុង Xi'an ហើយលោកបានអំពាវនាវឲ្យភាគីទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការរួបរួមគ្នាស្របពេលប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ ។

កិច្ចប្រជុំកំពូលមួយនេះ ត្រូវបានចូលរួមដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថាន លោក Murat Nurtleu រដ្ឋមន្រ្តីការបរទេសគីកៀហ្ស៊ីស្ថាន លោក Kulubaev Zheenbek Moldokanovich រដ្ឋមន្រ្តីការបរទេសតាហ្ស៊ីគីស្ថាន លោក Sirojiddin Muhriddin រដ្ឋមន្រ្តីការបរទេសអ៊ូសបេកគីស្ថាន លោក Bakhtiyor Saidov ហើយនិងឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តីការបរទេសទួកមេនីស្ថាន លោក Vepa Hajiyev ។
លោក Qinនិយាយថា ចិន និងបណ្តាប្រទេសនៅអាស៊ីកណ្តាល គឺជាប្រទេសជិតខាងល្អនឹងគ្នា ជាមិត្តល្អ និងជាដៃគូល្អ មានអនាគតរួមគ្នា ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រេចបានលទ្ធផលជាប្រវត្តិសាស្រ្ត ក្រោមការណែនាំយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំង ៦។
លោក Qin បន្តថា ចាប់តាំងពីប្រកាសបង្កើតសហគមន៍ចិន-អាស៊ីកណ្តាលមានអនាគតរួមគ្នាកាលពីឆ្នាំមុន ទំនុកចិត្តយុទ្ធសាស្ត្រលើគ្នាទៅវិញទៅមក រវាងភាគីទាំង ២ បានឡើងដល់កម្រិតថ្មី ហើយសន្ទុះថ្មីត្រូវបានបន្ថែមលើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ។
លោកថា ដោយការផ្លាស់ប្តូរមិត្តភាពឈានដល់ដំណាក់កាលថ្មី ទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់បង្ហាញភាពរឹងមាំមិនធ្លាប់ដែលមានពីមុនមក ។
ស្របពេលដែលពិភពលោកចូលដល់យុគសម័យថ្មីនៃភាពច្របូកច្របល់ និងការផ្លាស់ប្តូរ លោក Qinបានអំពាវនាវឲ្យភាគីទាំង ២ បន្តគាំទ្របញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ពួកគេ ៕