ជប៉ុនផ្តល់ឥណទានសម្បទានជាង ២,៤ ពាន់លានយ៉េន ដើម្បីកែលម្អដល់ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក

2023/04/28 10:11:19 pm        269

ភ្នំពេញ៖ កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព​ និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ទី២) មានទឹកប្រាក់ចំនួនជាង ២,៤ពាន់លានយ៉េនជប៉ុន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង​ពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន​ សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធ ជាមួយ លោក SANUI KAZUMASA ប្រធាននិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេស​ជប៉ុន (JICA) នៅថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២៣នេះថា ​នេះគឺជាឯកសារគតិយុត្តមួយទៀត បន្ទាប់ពី​ការចុះហត្ថលេខាលើលិខិតប្តូរសារ ​ស្តីពីការផ្តល់ឥណទានសម្បទាន ​សម្រាប់គម្រោងនេះ កាល​ពីថ្ងៃទី ១០ខែមេសា ឆ្នាំ ២០២៣ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ មាន​ទិសដៅកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុគម្រោងចំនួន ២ រួមមាន៖ អនុគម្រោងប្រព័ន្ធធារាសាស្រ្តរលាំងជ្រៃ និងអនុគម្រោងប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង-បាទី ដែល​ការងារសាងសង់នេះ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្តាល ដែលមានផ្ទៃដី​ធារាសាស្រ្ត​សរុបប្រមាណ ២១ ពាន់ហិកតា និងផ្តល់គុណ​ប្រយោជន៍ដល់ប្រជាជន​ប្រមាណ​ជិត៨ពាន់ គ្រួសារ ដោយមានកសិករទទួលផលពីគម្រោងប្រមាណ ៤៤ ០០០ នាក់ តាមរយៈការផ្គត់ផ្គង់​ធនធានទឹកស្រោចស្រពឲ្យបានគ្រប់គ្រាន់ ដែលជួយឱ្យកសិករអាច​បង្កើនផលិតកម្មស្រូវបានពីចំនួនប្រមាណ ២,០៩ ទៅ ៣,៥០ តោន​ ក្នុងមួយហិចតា និងទៅ ៣,៥០ ទៅ ៥,០០ តោន ក្នុងមួយហិចតា។

ឯកឧត្តមរដ្ឋលេខាធិការ, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ​និងប្រជាជនជប៉ុន គ្រប់ស្ថាប័ន​ពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាពិសេសទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានបន្តផ្តល់​ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌ​ហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន ​និងជំនួយបច្ចេកទេស ដែលបាន​ឆ្លើយតបចំ​ទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និង អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        126
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm