ស្រ្តីជនជាតិថៃសង្ស័យសម្លាប់មនុស្ស ១៣នាក់ដោយប្រើសារធាតុពុលស៊ីយ៉ាណូហ្សែន

2023/04/28 10:41:19 pm        75

ថៃ ៖ ក្រុមនគរបាលថៃបានចាប់ខ្លួនស្រ្តីម្នាក់សង្ស័យថាបានធ្វើឃាតមនស្សរាប់សិបនាក់ដោយប្រើប្រាស់សារធាតុ ពុលស៊ីយ៉ាណូហ្សែន ។ ​អ្នកស្រី Sararat Rangsiwuthaporn វ័យ ៣៦ឆ្នាំ ត្រូវបានឃុំឃាំងកាលពីថ្ងៃពុធ និងត្រូវបានគេច្រានចោល​ការដាក់ប្រាក់​តម្កល់ឲ្យនៅក្រៅឃុំ ។ 

ក្រុមនគរបាននិយាយថា ជនរងគ្រោះ ត្រូវបានគេស្គាល់ថាជាមិត្ត ឬជាមនុស្សជិតស្និតនឹងស្រ្តីម្នាក់នេះ ហើយភស្តុតាង​រកឃើញមកទល់នឹងពេលនេះ បង្ហាញថា ជនរងគ្រោះមានចំនួន ១៣នាក់ ទោះបីជាយ៉ាងណា​ក៏​ដោយ អ្នកស្រី Sararatបានច្រានចោលការចោទប្រកាន់ទាំងអស់នេះ នគរបាលនិយាយថា​ ពួកយើងមានភស្តុតាង​ពាក់ព័ន្ធនឹងស្រ្តីម្នាក់នេះ គឺភស្តុតាងសារធាតុពុលស៊ីយ៉ាណូហ្សែន ។ ដូច្នេះហើយវាមិនសំខាន់នោះទេថាតើពួកយើងបានរកឃើញភស្តុងតាង ឬមិនរកឃើញភស្តុតាងដើម្បីដាក់ការចោទប្រកាន់លើរូបនាង ។ ភស្តុតាងដែលពួកយើងមាន គឺច្បាស់លាស់​ថា​សារធាតុពុលស៊ីយ៉ាណូហ្សែន មានការជាប់ពាក់ព័ន្ធនឹងជនសង្ស័យ ។ 

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា អ្នកស្រី Sararatបានក្លាយជាជនសង្ស័យ ក្រោយករណីស្លាប់​ដែលជាប់​សង្ស័យកាលពីថ្ងៃទី ១៤ ខែមេសា លើមិត្តភ័ក្តិរបស់គាត់ម្នាក់ បន្ទាប់ពីពួកគេរួមដំណើរជាមួយគ្នា ។ 

ក្រុមនគរបាលនិយាយថា របាយការណ៍កោសល្យវិច្ច័យសាកសព បង្ហាញថា សាកសពជនរងគ្រោះ មានផ្ទុក​សារធាតុស៊ីយ៉ាណូហ្សែន ។ ចាប់តាំងពីពេលនោះមក ក្រុមគ្រួសារជនរងគ្រោះមុនៗ បានមកដាក់ពាក្យបណ្តឹង ដោយពួកគេលើកឡើងថា ករណីស្លាប់មនុស្សជាទីស្រលាញ់របស់ពួកគេ គួរឲ្យសង្ស័យផងដែរ ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm