អាងស្តុកទឹក Cutzamala System គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រហែល ៦លាននាក់នៅទីក្រុងម៉ិកស៊ីកូស៊ីធី និងរដ្ឋជុំវិញ ប្រទេសម៉ិកស៊ិក ប៉ុន្តែការស្តុកទឹករបស់វាបច្ចប្បន្នស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេល ២៧ឆ្នាំ ។ បញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យវិបត្តិទឹកមួយនេះ កាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត
ប្រជាពលរដ្ឋមួយចំនួនរស់នៅមិនឆ្ងាយប៉ុន្មានពីរោងចក្រចម្រោះទឹកនៃអាងស្តុកទឹក Cutzamala Systemនិយាយថា ពួកគេមិនអាចទិញទឹកម៉ាស៊ីនបានទេ ហើយត្រូវដឹកជញ្ជូនទឹកទន្លេមកផ្ទះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ។
ខណៈពេលនោះដែរ ក្រុមមន្រ្តីទីក្រុង និងរដ្ឋ កំពុងចាត់វិធានការស្តាព្រែកជីក ដើម្បីបង្កើនលំហូរទឹកទៅកាន់អាងស្តុកទឹក Bosque ។ ទីក្រុងម៉ិកស៊ីកូស៊ីធី កំពុងបូមប្រភពទឹកផ្សេងទៀតផងដែរ នៅក្រៅអាងស្តុកទឹក Cutzamala System ៕
