ភ្នំពេញ÷ គិតត្រឹមថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ តាមតួរលេខបឋម ចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ មានចំនួនសរុបប្រមាណជាជាង២ ០០០នាក់ ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន និង ទីម័រខាងកើត ។
នេះជាការបញ្ជាក់ របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (CAMSOC-CAMAPGOC)៕
