[BREAKING NEWS] និស្សិតខ្មែរអីស្លាមរៀននៅស៊ូដង់ បានមកដល់កម្ពុជាវិញ ដោយសុវត្ថិភាពបន្ទាប់មានអន្តរាគមន៍ពីសម្តេចតេជោ

2023/04/29 09:47:34 am        533

និស្សិតខ្មែរ-អីស្លាមទាំង៦អ្នករៀននៅប្រទេសស៊ូដង់ ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងក្លានោះ បានមកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ។

ពួកគេបានថ្លែងអំណរអគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ អំពីសុវត្ថិភាពរបស់ពួកគេ ខណៈដែលពួកគេកំពុងមានការភ័យខ្លាចនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បងប្អូននិស្សិតខ្មែរ-អីស្លាម​បានលើកឡើងថា ពួកគេពិតជាមានការសម្បាយចិត្តយ៉ាងខ្លាំងបានមកដល់ទឹកដីកម្ពុជាភ្លាមៗ​ដោយសុវត្ថិភាពក្រោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ូសាអូឌីត។

បងប្អូនខ្មែរ-អីស្លាម បានរៀបរាប់ថា ពួកគេពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងក្រោយ ឃើញទិដ្ឋភាព​នៃសង្រ្គាមនៅប្រទេសស៊ូដង់ ប៉ុន្តែពួកគេក៏បាននឹកឃើញភ្លាមៗផងដែរដល់សម្តេចតេជោ ហ៊ុន សែន ថានឹងជួយដល់ពួកគេឲ្យរួចផុតពីសង្រ្គាមនៃប្រទេសនៅតំបន់មជ្ឈមបូព៌ានេះ។

សូមបញ្ជាក់ថា បងប្អូននិស្សិតខ្មែរ-អ៊ីស្លាម ដែលសិក្សា នៅប្រទេសស៊ូដង់ជាទីដែលកំពុង​មាន​សង្រ្គាមយ៉ាងខ្លាំងក្លានោះ បានធ្វើការជម្លៀសខ្លួនមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត​ក្រោយ​ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះមានការប្រយុទ្ធគ្នា តាមរយៈនាវារបស់រដ្ឋាភិបាលម៉ាឡេស៊ី។

ភ្លាមៗបន្ទាប់ពីដឹងថាបងប្អូននិស្សិតខ្មែរ-អ៊ីស្លាមជាប់គាំងនៅប្រទេសស៊ូដង់ ជាទីកន្លែងកំពុងបាញ់ គ្នានោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាបន្ទាន់ប្រាប់ដល់មន្រ្តីខ្មែរឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ ដោយរហូតមកដល់ពេលនេះពួកគាត់បានមកដល់កម្ពុជាវិញដោយសុវត្ថិភាព៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ កាត់ស្ទឹងក្រវាញ ក្នុង​ខេត្តពោធិ៍សាត់​សម្រេច​លទ្ធផល​បាន​ ៥៥.៥០%
2026/02/04 11:59:54 am        1
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង
2026/01/28 02:39:35 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី
2026/01/17 12:26:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិចារណកថា ក្រសួងបរិស្ថាន៖ ចំណុចកម្តៅ (Hotspots) បញ្ជាក់ពីចំនួនទីតាំងដែលមានការឆេះ ប៉ុន្តែមិនមែនជាទំហំ ឬកម្រិតភាពខ្លាំងនៃភ្លើងនោះទេ(អាំងតង់ស៊ីតេ)

2026/02/05 08:05:32 am
​អង្គភាពសុខាភិបាលមូលដ្ឋានទូទាំងរាជធានីភ្នំពេញ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីរួចរាល់
2026/02/05 07:59:41 am
​ក្រសួងមុខងារសាធារណៈ និងទីស្តីការគណៈរដ្ឋមន្រ្តី សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្រ្តីជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសទីស្តីការគណៈរដ្ឋមន្រ្តី
2026/02/05 07:47:44 am
​កម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុរបស់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/02/05 07:11:22 am
​ក្រិក និងអ៊ីស្រាអែលពង្រឹងទំនាក់ទំនងយោធា ស្របពេលសង្រ្គាមប្រល័យពូជសាសន៍នៅហ្កាហ្សា
2026/02/04 08:42:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/04 01:30:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/01 05:01:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/04 07:46:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/04 11:00:14 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am