ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានិយាយកាលពីថ្ងៃសុក្រនៅពេលជួបជាមួយ អគ្គនាយកអង្គការកម្មសិទ្ធបញ្ញាពិភពលោក (WIPO) លោក Daren Tang ក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន ត្រៀមជាស្រេចដើម្បីធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្រិតខ្ពស់ជាមួយអង្គការកម្មសិទ្ធបញ្ញាពិភពលោក។

លោក Qin បាននិយាយថា ប្រទេសចិន កំពុងពន្លឿនការផ្លាស់ប្តូរពីប្រទេសធំមួយទៅជាប្រទេសដ៏មានឥទ្ធិពលក្នុងលក្ខខណ្ឌនៃកម្មសិទ្ធបញ្ញា (IPR)។ លោកបានគាំទ្រយ៉ាងមុតមាំអង្គការកម្មសិទ្ធបញ្ញាពិភពលោក ក្នុងតួនាទីដឹកនាំនិងសម្របសម្រួលក្នុងអភិបាលកិច្ចសិទ្ធិបញ្ញាពិភពលោក។
លោក Qin និយាយថា ប្រទេសចិន ត្រៀមជាស្រេចដើម្បីជំរុញការបង្កើតច្បាប់សិទ្ធកម្មសិទ្ធបញ្ញាអន្តរជាតិផ្តល់ប្រយោជន៍ជាលក្ខណៈសកល មានតុល្យភាពនិងប្រសិទ្ធភាព ដោយការពារសិទ្ធស្របច្បាប់របស់ប្រទេសទាំងអស់ចំពោះការអភិវឌ្ឍនិងធ្វើឲ្យលេចចេញជាផ្លែផ្កាសម្រាប់លទ្ធភាពទទួលបាននវានុវត្តន៍ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ចែករំលែក ហើយត្រូវបានប្រើប្រាស់ដោយបណ្តាប្រទេស និងប្រជាជនរបស់ ខ្លួន។

លោក Tang បានកោតសរសើរស្នាដៃជាប្រវត្តិសាស្ត្រ ដែលប្រទេសចិន បានបង្កើតឡើងក្នុងកម្មសិទ្ធ បញ្ញា។ លោកនិយាយថា អង្គការកម្មសិទ្ធបញ្ញាពិភពលោកត្រៀមខ្លួនដើម្បីធ្វើកិច្ចសហការជាមួយប្រទេសចិន ដើម្បីធ្វើឲ្យប្រសើរឡើងការអភិវឌ្ឍនប្រកបដោយសុខភាពនិងនិរន្តរភាពនៃអភិបាលកិច្ចសិទ្ធកម្មសិទ្ធបញ្ញា។