ស៊ីហ្គេម ២០២៣៖ កម្ពុជាបើកការប្រកួតឈ្នះទីម័រខាងកើត ៤ទល់នឹង០

2023/04/30 05:07:48 am        1.0 K

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បើកយុទ្ធនាការប្រកួតស៊ីហ្គេម ២០២៣ លើប្រភេទកីឡាបាល់ទាត់វិញ្ញាសាបាល់ទាត់បុរស ដោយយកឈ្នះទីម័រខាងកើត ៤​ទល់​នឹង​០ ក្នុងពូល A នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពីមុខ​អ្នក​គាំទ្រ​រាប់ម៉ឺននាក់។

ជំនួប​នេះក្នុងតង់ទីមួយកីឡាករខ្សែបម្រើក្លិបព្រះខ័នរាជស្វាយរៀង ជូ ស៊ីនទី ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​តែ​ឯង​នៅនាទីទី៣៩ និងនាទីទី៥៤បូក២។ ចំនែកតង់ទី២ កីឡាករ ស រតនា និងកីឡាករ លឹម ពិសុទ្ធ បន្ថែមម្នាក់មួយគ្រាប់ទៀតនាទីទី៧៣ និងនាទីទី៨២ ឱ្យកម្ពុជា ឈ្នះទីម័រខាងកើត ៤​ទល់​នឹង​០ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល មាន៣ពិន្ទុ ដូចគ្នានឹងក្រុមលេខ២ឥណ្ឌូនេស៊ី ដែល​បើកការប្រកួតឈ្នះហ្វីលីពីន ៣ទល់នឹង០ ថ្ងៃជាមួយគ្នា។

ក្រោយប្រកួតបញ្ចប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា អបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុង​ការ​ប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ លើវិញ្ញាសាបាល់ទាត់ (បុរសពូល A) នា រាត្រី​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល ៤ទល់នឹង០ ទីលាន​បាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ សម្តេចបាន​ជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។

ប្រកួត​​បន្ទាប់​បាល់ទាត់បុរសពូល A កម្ពុជា ត្រូវជួបប្រកួតជាមួយនឹងហ្វីលីពីនថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០២៣ ខណៈដែលសហភាពមីយ៉ាន់ម៉ា ប្រកួតនឹងទីម័រខាងកើត។ ចំនែក​បាល់​ទាត់​នារី​ថ្ងៃទី​០៣ ខែឧសភា កម្ពុជា បើកការប្រកួតពូល B ជាមួយឡាវនៅកីឡដ្ឋាន RSN៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        142
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm