
ភ្នំពេញ៖ ធនាគារជាច្រើនរួមទាំង Citizens Financial Group Inc CFG.N, PNC Financial Services Group PNC.N និង ធានាគារJPMorgan Chase & Co JPM.N ស្ថិតក្នុងចំណោមអ្នកដេញថ្លៃប្រហែល៦អង្គភាព ដែលកំពុងប្រកួតប្រជែងដេញថ្លៃយកធនាគារ First Republic FRC.N ក្នុងដំណើរការដេញថ្លៃ ដែលត្រូវបានគ្រប់គ្រងដោយនិយតករសហរដ្ឋអាមេរិក នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។
ប្រភពពីរដែលដឹងអំពីបញ្ហានេះបាននិយាយថា ធនាគារវិនិយោគ Guggenheim Securities កំពុងណែនាំដល់ក្រុមហ៊ុនធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធអាមេរិក (FDIC) លើដំណើរការលក់។
ប្រភពចំនួន៣ ដែលដឹងពីស្ថានភាពនេះ បាននិយាយថា ដំណើរការនេះ បានចាប់ផ្តើមនៅសប្តាហ៍នេះ បន្ទាប់ពីធានាគារ First Republic ដែលបានជួបបញ្ហាកាន់តែធ្ងន់ធ្ងរនៅក្នុងវិបត្តិធនាគារកាលពីខែមុន បានបរាជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងដោយគ្មានជំនួយពីរដ្ឋាភិបាល។
កិច្ចព្រមព្រៀងមួយសម្រាប់ធនាគារ First Republic នឹងកើតឡើងតិចជាងពីរខែបន្ទាប់ពីធនាគារ Silicon Valley និង Signature Bank បានបរាជ័យស្របពេលមានការសម្រុកដក់ប្រាក់បញ្ញើពីធនាគារផ្ដល់ប្រាក់កម្ចីរបស់សហរដ្ឋអាមេរិក ដោយបង្ខំឲ្យធនាគារកណ្តាក ឈានជើងចូលជាមួយវិធានការសង្គ្រោះបន្ទាន់ដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងទីផ្សារ៕