សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ទី២៩ មេសា បានអំពាវនាវឲ្យចិនបញ្ឈប់ការគំរាមកំហែង លើនាវារបស់ប្រទេសហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង ដោយប្ដេជ្ញាឈរខាងហ្វីលីពីន ស្របពេល មានភាពតានតឹងកាន់ខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ៘

ក្រសួងការរបរទេសអាមេរិក បាននិយាយថា យើងបានអំពាវនាវដល់ទីក្រុងប៉េកាំង ឲ្យបញ្ឈប់ឥរិយាបថការបង្ករឿង និងធ្វើឲ្យគ្មានសុវត្ថិភាព ។
ប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្របានចោទប្រកាន់អង្គភាពឆ្មាំល្បាតឆ្នេររបស់ចិន ពី បទប្រើយុទ្ធវិធីឈ្លានពាន ក្រោយឧបទ្ទវហេតុអំឡុងធ្វើល្បាតរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន នៅជិតដែនទឹក Thomas Shoalទី២ដែល គ្រប់គ្រងដោយហ្វីលីពីន ជាចំណុចក្ដៅសម្រាប់ ជម្លោះដ៏ជូរចត់ ស្ថិតនៅចម្ងាយ១៩៥ គីឡូម៉ែត្រក្បែរឆ្នេររបស់ខ្លួន។

កោះ Thomas Shoal ទី ២ គឺជាទីតាំងនៃកងទ័ពស្រួចយោធាមួយក្រុមតូចនៅលើនាវាអាមេរិកយុគសម័យសង្គ្រាមលោកលើកទី ២ ដ៏ចំណាស់ ដែលត្រូវបានចតទុកដោយចេតនាកាលពីឆ្នាំ ១៩៩៩ ដើម្បីពង្រឹងការអះអាងសិទ្ធិលើដែនដីរបស់ហ្វីលីពីន។ កាលពីខែកុម្ភៈ ហ្វីលីពីន បាននិយាយថា នាវារបស់ចិនបានបញ្ចាំងពន្លឺភ្លើងឡាស៊ែរកម្រិតយោធា ដាក់នាវាមួយក្នុងចំណោមនាវាផ្គត់ផ្គង់មួយចំនួនរបស់ខ្លួន៕