អាជ្ញាធរស្រុកបូទុមសាគរ ​​ចុះវាស់វែងផ្ទៀងផ្ទាត់ព្រំប្រទល់ដី​បម្រុង​ទុក​ ឡើងវិញ តាម​លក្ខណៈបច្ចេកទេស

2021/05/05 08:20:43 pm        317

កោះកុង ​៖ ការងារទប់ស្កាត់ជំងឺកូវីដ១៩ ជាបញ្ហាចំពោះមុខរបស់អាជ្ញាធរស្រុកបូទុមសាគរ ក៏អ្វីដែលសំខាន់ដែរនោះ គឺការការពារដីបម្រុង​ទុករបស់រដ្ឋឱ្យបានគង់វង្ស ទៅអនាគត ជៀសវាង​រងការទន្រ្ទាន​យកពីបុគ្គលខិលខូចណាម្នាក់។

ដីរដ្ឋបម្រុងទុកជាង១៥ហិកតា​ របស់ស្រុកបូទុមសាគរ នៅចំណុចភ្នំត្រងោល ភូមិជីមាល ឃុំអណ្តូងទឹក កំពុងត្រូវបានវាស់វែង ពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់ដីឡើងវិញ សម្រាប់​ស្នើសុំ​ចុះបញ្ចីជាកម្មសិទ្ធិរបស់រដ្ឋកាន់តែរឹងមាំថែមទៀត។

លោក សាង ស៊ីណេន អភិបាលរងស្រុកបូទុមសាគរ គូសបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែឧសភា​ ២០២១នេះថា ផ្ទៃដីដែលក្រុមការងារស្រុកចុះពិនិត្យ និងវាស់វែង​តាម​លក្ខណៈបច្ចេក​ទេសឡើងវិញនេះ ជាដីបម្រុងទុករបស់ស្រុកជាយូរឆ្នាំណាស់មកហើយ តាំង​ពី​អាណិត្តអភិបាលស្រុកមុនៗ។ ទោះបីជាដៃម្ខាងបង្កើនការពារ និងទប់ស្កាត់​ការ​រីករាលដាល​ជំងឺកូវីដ១៩ ក្នុងសហគមន៍ក៏ដោយ ដៃម្ខាងទៀតមិនអាចបំភ្លេច​នូវការ​ការពារដី​បម្រុង​ទុកបានទេ។

ការងារសារពើភណ្ឌរដ្ឋខាងលើ លោកអភិបាលរងស្រុកបូទុមសាគរ បន្ថែមឱ្យដឹងទៀតថា ធ្វើឡើងវិញក្នុងគោលបំណងផ្ទៀងផ្ទាត់ ចំនួនតួលេខជាក់ស្តែងជាថ្មីច្បាស់លាស់ ថាតើវា​មានការបាត់បង់ដែរ ឬ ទេ? វារងប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ? គ្រាវាស្ថិតនៅក្បែរតំបន់ដី​សង្គមកិច្ច និងដីរបស់ប្រជាពលរដ្ឋ។

លោក សាង ស៊ីណេន អះអាងថា ក្រោយការចុះបញ្ជីផ្លូវការចប់រួចរាល់ហើយ ស្រុកមាន​គម្រោងរៀបចំឱ្យមានជាវត្តអារាម ទីតាំងបោះជំរំ​កម្សាន្តរបស់យុវជន និងរមណីយដ្ឋាន​កម្សាន្តធម្មជាតិទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនាពេលខាងមុខ។

ក្រៅពីពិនិត្យវាស់វែងដីបម្រុងទុកស្ថិតនៅចំណុចភ្នំត្រងោល រដ្ឋបាលស្រុកក៏ធ្លាប់បាន​ចុះពិនិត្យ​ទីតាំងដីនៅបុរាណដ្ឋានអណ្តូង១០០ ស្ថិតនៅភូមិអណ្តូងទឹក និងបុរណដ្ឋានថ្មសាន ស្ថិតនៅជីត្រេះ ឃុំអណ្តូងទឹក ជាមួយក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តផងដែរ៕

អត្ថបទ ៖ មករា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm