ឯកឧត្ដម លី ធុជ បាន​ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ៣៤៥នាក់ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង​

2023/04/30 09:30:34 pm        143

ស្វាយរៀង ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្នុងនាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​ស្វាយរៀង ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញប្រកាសបញ្ចូល​សមាជិកថ្មីរបស់គណបក្ស​ប្រជាជនកម្ពុជាចំនួន ៣៤៥ មកពីសង្កាត់បាទី និងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្ដម លី ធុជ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះការ​សម្រេច​ចិត្តចូលរួមរស់​ជាមួយមហាគ្រួសារ​នៃគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្ដម លី ធុជ បានចាត់ទុកការរួមរស់ជា​មួយ​គណបក្ស​របស់បងប្អូន​ប្រជាពលរដ្ឋ គឹជាការសម្រេចចិត្ត​ដ៏ត្រឹម​ត្រូវបំផុត ដើម្បីចូលរួមបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាចូលរួម​ដល់ការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ ឯកឧត្ដម​បន្តទៀតថា មានតែ​គណបក្ស​ប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលតែងតែគិតគូរ និងផ្តល់នូវផល​ប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ សម្រាប់ការ​កសាងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងពិធីនោះ ឯកឧត្ដម​ប្រធានក្រុមគណបក្សចុះមូលដ្ឋានក្រុងបាវិត បានណែនាំឲ្យសមាជិក សមាជិកាគណបក្ស​ដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវបន្តចងចាំនូវគុណតម្លៃ និងការដឹកនាំ​ជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ០៣ចំណុច រួមមាន៖

១/. ថ្ងៃរំដោះ ៧មករា ៖ ថ្ងៃ៧មករា គឺជាថ្ងៃប្រវត្តិសាស្រ្ត និងជាសមិទ្ធផលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និង​ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានផ្តល់នូវកំណើតទី២ ជូនដល់​ប្រជាជនកម្ពុជាទាំងអស់។

២/. នយោបាយ ឈ្នះ ឈ្នះ ៖ ទោះបីប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែប្រទេសជាតិនៅតែបន្តបែកបាក់គ្នា និងបែងចែកតំបន់គ្នាគ្រប់គ្រង។ ក្រោមនយោយបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ជាបិតាសន្តិភាព កម្ពុជាបានក្លាយជាប្រទេសតែមួយ ទទួលបានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញពាសពេញផ្ទៃប្រទេស។

៣/. សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​គណបក្សប្រជាជន​កម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យមានការ​រីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃ ព្រមទាំង​បានកសាងនូវសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើន និងលើកកម្ពស់កម្ពុជា​ឲ្យស្មើមុខស្មើមាត់​ជាមួយបណ្តា​ប្រទេសនានាជុំវិញពិភពលោក។

ក្នុងឱកាសនោះ ឯកឧត្ដម​ លី ធុជ បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ជូនចំពោះសមាជិក សមាជិកា​គណបក្ស​ក្រុងបាវិតទាំងអស់ ព្រមទាំងជម្រុញឲ្យសមាជិក សមាជិកាទាំងអស់ បន្តជួយផ្សព្វផ្សាយ​អំពីសមិទ្ធផល​នានា​របស់គណបក្សប្រជាជនកម្ពុជា និងណែនាំអោយក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិទាំង​អស់ទៅបោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm