ធនាគារផ្ដល់សេវាហិរញ្ញវត្ថុPNC និង JPM របស់អាមេរិក ចូលរួមដេញថ្លៃចុងក្រោយយកធនាគារ First Republic

2023/05/01 04:42:59 pm        190

ប្រភពមួយចំនួន ដែលបានដឹងបញ្ហានេះ បាននិយាយថា ធនាគារផ្ដល់សេវាហិរញ្ញវត្ថុPNC Financial Services Group និងក្រុមហ៊ុនផ្ដល់សេវាផ្នែកហិរញ្ញវត្ថុ JPMorgan Chase & Co ស្ថិតក្នុងចំណោមធនាគារ​ជាច្រើន ដែលគ្រោងដេញថ្លៃចុងក្រោយយកធនាគារ First Republic Bank កាលពីរសៀលថ្ងៃអាទិត្យ ក្នុងការដេញថ្លៃមួយ ដែលត្រូវបានធ្វើឡើងដោយក្រុមនិយតករសហរដ្ឋអាមេរិក ។

យោងតាមប្រភពមួយក្នុងចំណោមប្រភពជាច្រើនដែលបានដឹងបញ្ហានេះ ធនាគារ Citizens Financial Group Inc គឺជាអ្នកដេញថ្លៃមួយទៀតក្នុងដំណាក់កាលចុងក្រោយនៃដំណើរការនេះ។

ប្រភពចំនួន៣ដែលធ្លាប់បានប្រាប់រឿងនេះទៅសារព័ត៌មាន Reuters គេរំពឹងថា សាជីវកម្មធានារ៉ាប់រ៉ងប្រាក់បញ្ញើសហព័ន្ធ Federal Deposit Insurance Corp បានគ្រោងប្រកាសកិច្ច​ព្រមព្រៀង​កាលពីយប់ថ្ងៃអាទិត្យ មុនពេលផ្សារភាគហ៊ុនអាស៊ីបើក ដោយនិយតករម្នាក់ទំនងជានឹងលើកឡើងក្នុងពេលដំណាលគ្នា ដែលខ្លួនបានរឹបអូសយកធនាគារផ្ដល់ប្រាក់កម្ចីមួយនេះ ។

ប្រភពមួយចំនួន បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមនិយករសហរដ្ឋអាមេរិក បានកំពុងព្យាយាម​ដេញថ្លៃទិញយកធនាគារ First Republic កាលពីចុងសប្ដាហ៍ ដោយមានធនាគារចំនួន៦ កំពុង​ចូលរួម​ដេញថ្លៃ នូវអ្វីដែលទំនងជាធនាគារសំខាន់ទី៣ ដែលនឹងត្រូវដួលរលំក្នុងរយៈពេល២ខែ ។ប្រភពចំនួន២ដែលបានដឹងបញ្ហានេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា ធនាគារវិនិយោគ Guggenheim Securities កំពុងណែនាំដល់សាជីវកម្មធានារ៉ាប់រ៉ងប្រាក់បញ្ញើសហព័ន្ធ ។

យោងតាមប្រភព​មួយចំនួនដែលបានដឹងបញ្ហានេះ កាលពីថ្ងៃសៅរ៍ ធនាគារ Citizens Financial Group Inc គឺជាអ្នកដេញថ្លៃមួយផ្សេងទៀតដែលកំពុងចូលរួមដេញថ្លៃយកធនាគារមួយនេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm