អ៊ុយក្រែន និយាយថា ខ្លួននៅតែគ្រប់គ្រងតំបន់នានានៅទីក្រុង Bakhmut ខណៈរុស្ស៊ីរាយការណ៍ការរុលទៅមុខ

2023/05/01 04:58:39 pm        213

អ៊ុយក្រែននិយាយថាកងទ័ពរបស់ខ្លួនកំពុងគ្រប់គ្រងលើតំបន់នានានៅទីក្រុង Bakhmut ភាគខាងកើត ដោយនិយាយអំពីការវាយលុករបស់រុស្ស៊ី ខណៈប្រមុខកងកម្លាំងគាំទ្រទីក្រុងមូស្គូ និយាយថា ទាហានរបស់លោក កំពុងរុលចូលទៅមុខ។

កងកម្លាំងរុស្ស៊ី ដែលបានតស៊ូជាច្រើនខែមកហើយដើម្បីដណ្តើមយកទីក្រុង Bakhmut កំពុងដណ្តើមបានការគ្រប់គ្រងបន្តិចម្តងតំបន់នានានៅទីក្រុងនេះ។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar និយាយថា ការប្រយុទ្ធគ្នាដ៏ខ្លាំងនៅតែបន្តក្នុងទីក្រុង Bakhmut។ សត្រូវពុំអាចដណ្តើមបានការគ្រប់គ្រង​ទីក្រុងនេះបានឡើយ ទោះបីជាកំពុងដាក់ពង្រាយកងកម្លាំងរបស់ខ្លួនទាំងអស់ចូល​ទៅក្នុងការប្រយុទ្ធហើយទទួលបានជោគជ័យមួយចំនួនក៏ដោយ។

លោកស្រីនិយាយនៅក្នុងការបង្ហោះលើបណ្តាញTelegram ថា ការការពារទីក្រុង Bakhmut កំពុងតស៊ូដោយភារកិច្ចយោធារបស់ខ្លួន។ យោធាអ៊ុយក្រែនពុំបានបង្ហាញពិតប្រាកដថាតើតំបន់ចំនួនប៉ុន្មានកំពុងស្ថិតនៅក្នុងដៃរបស់រុស្ស៊ីនោះទេ។ ដោយឡែក លោក Serhiy Cherevatyi អ្នកនាំពាក្យកងទ័ពអ៊ុយក្រែននៅភាគខាងកើត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ICTV ថា ខ្លួននៅតែអាចធ្វើទៅបានការផ្គត់ផ្គង់ដល់អ្នកការពារទីក្រុង Bakhmut នូវស្បៀងអាហារ គ្រាប់រំសេវ ថ្នាំពេទ្យ និងជម្លៀសបានអ្នករងរបួស។ ក្រសួងការពារជាតិរុស្ស៊ី នៅមុននេះបាននិយាយថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានប្លុក​ចំនួន៤កន្លែង នៅទីក្រុងBakhmut ភាគខាងលិចកាលពីថ្ងៃអាទិត្យ ប៉ុន្តែសារព័ត៌មានរ៉យទ័រពុំអាច​បញ្ជាក់ដោយឯករាជ្យចំពោះការអះអាងនេះទេ។

អ៊ុយក្រែនបាន និយាយថាកងកម្លាំងរបស់ខ្លួនកំពុងរងចាំអាកាសធាតុល្អជាងនេះ មុនពេលការចាប់​ផ្តើមការវាយបកដែលបានសន្យាជាយូរមកហើយ ដែលកំពុងសន្យា​ជាមួយសម្ព័ន្ធមិត្ត​ដើម្បីយក​ឈ្នះភាពស្ទាក់ស្ទើររបស់ពួកគេចំពោះការផ្គត់ផ្គង់យន្តហោះប្រយុទ្ធទំនើប។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        1
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm