សម្តេចតេជោ ប្រាប់ទៅអ្នកញុះញង់ចង់បំបែកបំបាក់រវាងព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ឱ្យស្គាល់ពីរបបសភា និងប្រធានាធិបតី

2023/05/01 05:55:38 pm        223

ភ្នំពេញ៖ ខណៈព្រឹត្តិការណ៍ស៊ីហ្គេមនឹងមកដល់ដែលនៅសល់ត្រឹមតែ៤ថ្ងៃទៀតប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានប្រាប់ទៅមនុស្សមួយចំនួនដែលតែងតែ​ធ្វើការអត្ថាធិប្បាយបែបញុះញង់ចង់បំបែបបំបាក់រវាងព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ។សម្តេចទុកពេលឱ្យពួកគេនិយាយឱ្យចប់សិនសម្តេចនឹងប្រាប់ទៅពួកគេវិញថា របបប្រធានាធិបតីនិងរបបសភាគឺវាខុសគ្នាបែបម៉េច។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍​ប្រាប់ទៅក្រុមមនុស្សមួយទាក់ទិន នឹងនយោបាយបែបនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួប​អនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់​ចំណតផែកុងតឺន័រ និងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត​រវាងកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី១ខែឧសភានេះ។

សម្តេច មានប្រសាសន៍ថា ការដែលគេនិយាយថា ព្រឹត្តិការណ៍ស៊ីហ្គេម មិនយាងព្រះមហាក្សត្រ​ទៅបើកស៊ីហ្គេម គឺព្រះអង្គត្រូវបានយាងទៅប្រទានភ្លើងរួច​ហើយៗសម្តេចក៏បាន​គូសបញ្ជាក់​ឱ្យ​ដឹងពី​ភាពខុសគ្នានៃរបបនយោបាយផងដែរ ដែលនៅក្នុងអាស៊ានមានតែប្រទេស៣ប៉ុណ្ណោះ ដែលប្រមុខរដ្ឋទៅប្រទានភ្លើងបើកស៊ីហ្គេមព្រោះគេជារបបប្រធានាធិបតី។

សម្ដេច មានប្រសាសន៍បន្តថា ការបើកស៊ីហ្គេមនេះចំពោះប្រទេសចិនជាករណីមួយ​ផ្សេង​ព្រោះឯកឧត្តម ស៊ីជិនពីង គាត់ជាប្រធានបក្ស។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹង ប្រព្រឹត្តទៅពីថ្ងៃទី ៥រហូតដល់ថ្ងៃទី២៧ខែឧសភា។ដោយឡែកអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្តើម​ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ មិថុនានាខែក្រោយ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm