កសិករខេត្តតាកែវ នឹងរួមគ្នាពង្រីកការចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅរកការនាំចេញ

2023/05/01 09:50:06 pm        195

តាកែវ៖ ប្រធានសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ នឹងចងក្រងកសិករដែលចិញ្ចឹមបង្កទាំង​អស់នៅ​ខេត្តតាកែវ ដើម្បីរួមសហការពង្រឹកការចិញ្ចឹមបង្កងតាមបែបធម្មជាតិ ខណៈមុខរបរនេះអាចជួយ​ដល់កសិកររកចំណូលបានសមរម្យ ​និងរួមគ្នា ពង្រីកការចិញ្ចឹមបង្កងខេត្តតាកែវឲ្យកាន់បានកាន់​តែខ្លាំងក្លា ​សម្រាប់ការផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក ​និងឈានទៅរកការនាំចេញ។

លោក សាប់ សារុន ប្រធានសមាគមអជីវករបង្កងទឹកសាបខេត្តតាកែវ លើកឡើងនៅថ្ងៃទី ៣០ខែមេសា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នខេត្តតាកែវ មានកសិករចិញ្ចឹមបង្កងប្រហែលជាង១០​គ្រួសារ នៅក្នុងតំបន់ផ្សេងៗគ្នា។

ដើម្បីជំរុញការចិញ្ចឹមបង្កងឲ្យបានកាន់តែខ្លាំងក្លាថែមទៀត លោកមានផែនការ​គៀងគរ​ដល់​កសិករចិញ្ចឹម នៅក្នុងខេត្តតាកែវទាំងអស់ ​ឲ្យចូលជាសមាគម​ ដើម្បីរួមគ្នាពង្រីកចិញ្ចឹម​បង្កង​ឲ្យបានកាន់តែច្រើន​សម្រាប់​ផ្គត់ផ្គង់​បង្កងចូលទីផ្សារ​ ឬការនាំចេញ ​នៅពេលអនាគត ខណៈបង្កង​ខេត្តតាកែវ មានឈ្មោះបោះសំឡេង​ល្បីល្បាញតាំងពីរយូរយាណាស់មកហើយ។

លោក សាប់ សារុន បានបញ្ជាក់ឲ្យដឹងថា ​នាពេលកន្លងមកនេះ ​មានមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ជាច្រើនជាពិសេសឯកឧត្តម ​ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បាន​ចុះដល់មូលដ្ឋានចិញ្ចឹម​បង្កងរបស់លោក ​បានណែនាំ និងផ្តល់នូវបទពិសោធន៍ទាក់ទង​និង​ការចិញ្ចឹម និងបញ្ហាទីផ្សារមួយចំនួន ​ក្នុងគោលដៅជំរុញការចិញ្ចឹមបង្កងឲ្យមានការរីកចម្រើន។

លោក បានបន្តឲ្យដឹងទៀតថា ​នាពេលថ្មីៗនេះ​ ក្រសួងពាណិជ្ជកម្ម ​ក៏បានចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្ត្របង្កងខេត្តតាកែវ ​ដែលប្រការទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ក្នុងការពង្រឹកនូវមុខរបរការចិញ្ចឹម​បង្កងឲ្យកាន់តែខ្លាំងក្លា សម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​និងឈានទៅរកការនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        148
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm