គិត​ត្រឹមខែធ្នូ ឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍ ៦៤.៩៣១នាក់ កំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស​

2023/05/02 01:46:44 am        371

ភ្នំពេញ៖ គិត​ត្រឹម ខែធ្នូ ឆ្នាំ​២០២២ អ្នក​ផ្ទុកមេរោគ​អេដស៍ ៦៤.៩៣១​នាក់ កំពុង​ទទួល​បានការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ហើយ​វា​ប្រែ​ថា ៩៩% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ​កំពុង​ទទួលបាន​ការព្យាបាល ហើយ ៩៨% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​លើ​ការព្យាបាល​ត្រូវបាន​កាត់បន្ថយ​មេរោគ មក​កម្រិត​ទាប​បំផុត​។​

ការ​ថ្លែង​របស់​ឯកឧត្តម បណ្ឌិត ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស យ៉ាង​ដូច្នេះ កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លើក​ទី​៤ ឆ្នាំ​២០២៣, នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា​នេះ ក្នុង​កិច្ចប្រជុំ​ទទួលបាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន និង​សមាជិក​ក្រុមប្រឹក្សាបច្ចេកទេស ដែល​អញ្ជើញ​មកពី​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត ជា​សមាជិក​អាជ្ញាធរ​ជាតិ តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ ។

​ឯកឧត្តម​បណ្ឌិត អគ្គលេខាធិការ បាន​បញ្ជាក់ថា​៖ ការប៉ាន់ប្រមាណ​ថា​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន​១.៤០០​នាក់ (១.២០០-១.៥០០) ក្នុង​ឆ្នាំ​២០២២ ដែល​មានន័យថា​មនុស្ស​ប្រហែល ៤​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​ជា​រៀងរាល់ថ្ងៃ​។ ការឆ្លង​មេរោគ​អេដស៍​ថ្មី​ត្រូវបាន​កាត់បន្ថយ​ចំនួន​៩១% ចាប់តាំងពី​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​ខ្ពស់បំផុត​ក្នុង​ឆ្នាំ​១៩៩៦ ប៉ុន្តែ​ល្បឿន​នៃ​ការធ្លាក់ចុះ​បាននិងកំពុង​ធ្លាក់ចុះ ហើយ​មានការ​ថយចុះ​តែ ៣៣% បើ​ធៀប​នឹង​ឆ្នាំ​២០១០​។

ការប៉ាន់ស្មាន​មេរោគ​អេដស៍​ថ្មី បាន​បង្ហាញថា​ការកើនឡើង​សមាមាត្រ​នៃ​ការឆ្លង​មេរោគ​អេដស៍​ថ្មី គឺ​ស្ថិត​ក្នុងចំណោម​បុរស និង​ក្មេងប្រុស ពួកគេ​មាន​ចំនួន ៧៩% នៃ​ការឆ្លង​មេរោគ​អេដស៍​ថ្មី​ទាំងអស់ ក្នុង​ឆ្នាំ​២០២២​។

តាម​ចំនួន​ប្រជាជន ៨៣% នៃ​ការឆ្លង​មេរោគ​អេដស៍​ថ្មី​សរុប​គឺ​ស្ថិត​ក្នុងចំណោម​ប្រជាជន​គន្លឹះ (​បុគ្គលិក​ផ្នែក​កម្សាន្ត​ស្ត្រី បុរស​រួមភេទ​ជាមួយ​បុរស និង​បុរស​ផ្សេងទៀត​ដែល​រួមភេទ​ជាមួយ​បុរស ស្ត្រី​បំប្លែង​ភេទ អ្នក​ដែល​ប្រើ និង​ចាក់​ថ្នាំញៀន និង​ដៃគូ​ផ្លូវភេទ​របស់​ពួកគេ​។

សមិទ្ធិផល​របស់​ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ទុកជា​គំរូ ក្នុងការ​សម្រេចបាន​ខ្ពស់បំផុត​នូវ​អត្រា​ទទួល​សេវា​ព្យាបាល និង​អត្រា​កាត់បន្ថយ​មេរោគ​មក​កម្រិត​ទាប​បំផុត​ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេ​ដ​។

សកម្ម​ភាពជា​អាទិភាព​ដែល​ត្រូវ​ផ្តោតជាសំខាន់​ពី​ពេលនេះ​ទៅមុខ គឺ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​បន្តទៀត​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​៩៥ ទី​១ ដែល​មកដល់​ពេល​ឆ្នាំ​២០២២​នេះ កម្ពុជា​យើង​ទើប​សម្រេចបាន​៨៦% តាមរយៈ​ការផ្សព្វផ្សាយ​លើកទឹកចិត្ត​ឱ្យ​អ្នក​ដែល​សង្ស័យថា​ផ្ទុកមេរោគ​អេដស៍ ឱ្យមកធ្វើ​តេស្ត​រោគ​មេរោគ​អេដស៍ និង​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​បង្ការ​ដើម្បី​កាត់បន្ថយ​ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ជាពិសេស​ក្រុម​ប្រជាជន​គន្លឹះ និង​ក្រុម​យុវវ័យ​។​

​តាមរយៈ​នៃ​កិច្ចប្រជុំ​នេះ លោក​វេជ្ជបណ្ឌិត សំរិត សុវណ្ណ​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ (NCHADS) បានបង្ហាញ​ពី​លទ្ធផល​នៃ​ការប៉ាន់ប្រមាណ​ករណី​ទាក់ទង​មេរោគ​អេដស៍​នៅ​ឆ្នាំ​២០២២ ដែល​បានធ្វើការ​ប៉ាន់ប្រមាណ​ដោយ​ក្រុម​អ្នកបច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (NAA), NCHADS និង​UNAIDS​។

ដែល​លទ្ធផល​បានបង្ហាញ​ដូចខាងក្រោម​៖ នៅ​ចុងឆ្នាំ​២០២២ មនុស្ស​ប្រមាណ ៧៦.០០០ (៦៣.០០០-៨៥.០០០) កំពុង​ផ្ទុកមេរោគ​អេដស៍ ហើយ​ក្នុងនោះ ៧៤.០០០ (៦១.០០០-៨៣.០០០) ជា​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ពី​១៥ ឆ្នាំ​ឡើងទៅ និង​ប្រហែល ២.០០០ (១.៦០០-២.៤០០) កុមារ (០-១៤ ឆ្នាំ​)​។ ៨៦% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងអស់​បានដឹង​ពី​ស្ថានភាព​មេរោគ​អេដស៍​របស់​ពួកគេ ហើយ​បាន​ប៉ាន់​ស្មានថា​មនុស្ស ១១.០០០ មិនដឹងថា​ពួកគេ​កំពុង​ផ្ទុកមេរោគ​អេដស៍​នៅឡើយ​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm