កងកម្លាំងអ៊ីស្រាអែល បានសម្លាប់យុវជនប៉ាឡេស្ទីនម្នាក់ ក្នុងការវាយឆ្មក់នៅតំបន់ West Bank

2023/05/02 02:22:43 am        304

ក្រុមមន្ត្រី​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា កងកម្លាំង​អ៊ីស្រាអែល​បាន​បាញ់សម្លាប់​ក្មេង​ជំទង់​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ អំឡុងពេល​ការ​វាយឆ្មក់​ចាប់ខ្លួន​នៅពេល​ព្រឹក ដែលនាំឱ្យ​មានការ​ប៉ះទង្គិច​គ្នា​នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ខាងក្រៅ​ទីក្រុង Jericho ក្នុង​តំបន់ West Bank នៅ​ថ្ងៃ​ចន្ទ (១ ឧសភា​)​នេះ​។​

​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា លោក Jibril Kamal អាយុ ១៧ ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​គេ​បាញ់​ចំក្បាល​។ ក្រសួង​បាន​និយាយទៀតថា មនុស្ស ៦ នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងអំឡុងពេល​វាយឆ្មក់ ដោយ​ក្នុងនោះ មនុស្ស ៣ នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​យោធា​អ៊ីស្រាអែល​បាន​និយាយថា ក្នុងអំឡុងពេល​វាយឆ្មក់​របស់ខ្លួន​លើ​ជំរំ​ជនភៀសខ្លួន Aqabat Jabr កងកម្លាំង​របស់ខ្លួន បាន​បាញ់​ទៅលើ​ជនសង្ស័យ​ដែល​បាន​បាញ់​មកលើ​ពួកគេ ហើយ​គោលដៅ​នោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​។ ការ​វាយឆ្មក់​នៅ​ទីក្រុង Jericho បាន​កើតឡើង​ចំពេល​ប្រតិបត្តិការ​នៅ​ទូទាំង​តំបន់ West Bank នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​បានបញ្ចប់​ដោយ​ការចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់​ ១៧​នាក់ និង​រឹបអូស​អាវុធ​មួយចំនួន​។​

​អំពើ​ហឹ​ង្សា​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ បាន​កើនឡើង​នៅ​ឆ្នាំនេះ ដោយ​មានការ​វាយឆ្មក់ និង​អំពើហិង្សា​ជា​ញឹកញាប់​ពី​សំណាក់​ក្រុម​អ្នក​តាំង​លំនៅ​អ៊ីស្រាអែល ចំពេល​មានការ​វាយប្រហារ​រប​ស់​ប៉ា​ឡេ​ស្ទី​ន​។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាង ៩០​នាក់ និង​យ៉ាងហោចណាស់​ជនជាតិ​អ៊ីស្រាអែល ព្រមទាំង​ជនបរទេស​ចំនួន ១៩ នាក់​ត្រូវបាន​សម្លាប់ ចាប់តាំងពី​ខែមករា​មក​៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        16
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm