សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង

2023/05/02 02:39:41 pm        349

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស«ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេច និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កត្តាសំខាន់ចំនួន៥នៃការផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ដល់សម្ដេចតេជោ ហ៊ុន សែន ។ តាមរយៈសុន្ទរកថារបស់តំណាងសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នាព្រឹកថ្ងៃទី២ ខែឧសភានេះ បានឱ្យដឹងថា ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការផ្ដល់សញ្ញាបត្របណ្ឌិតជូនសម្ដេចតេជោ ហ៊ុន សែន របស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាសិក្សានៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង តាមរយៈសម័យប្រជុំពេញអង្គលើរបៀបវារៈមួយចំនួនដោយពិចារណាទៅលើការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកទៅលើហេតុផលដូចខាងក្រោម៖

ទី១ សម្ដេចតេជោ ហ៊ុន សែន បានលះបង់មួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីយុគងងឹត ក្នុងអំឡុង ឆ្នាំ១៩១៥-១៩៧៩ និងសម្រេចបាននូវការកសាងសន្ដិភាព និងការបង្រួបបង្រួមជាតិ ធានាបាននូវការរីកចម្រើន ការផ្លាស់ប្ដូរជាវិជ្ជមាន និងការអភិវឌ្ឍជាបន្តបន្ទាប់នៅកម្ពុជា ធ្វើឱ្យកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលសំខាន់ដូចគ្នានេះដែរ គឺសម្ដេចបានស្ដារឡើងវិញនូវរបបរាជានិយមនៅក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងការរស់ឡើងវិញនៃព្រះពុទ្ធសាសនា រួមជាមួយនឹងការដាក់ចេញ និងការអនុវត្តដោយជោគជ័យនូវកម្មវិធីកសាងជាតិដ៏មមាញឹកដូចជាការស្ដារ និងការស្ដារប្រទេសឡើងវិញក្រោយជម្លោះ និងការធ្វើសមាហរណកម្មប្រទេសជាងិទៅក្នុងពហុភាគី និងតំបន់ និងពិភពលោក ដែលធ្វើឱ្យប្រជាពលរដ្ឋមានសេរីភាពឡើងវិញ និងបានលើកតម្លៃប្រជាធិបតេយ្យឱ្យរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ គោលនយោបាយឈ្នះ  ឈ្នះ របស់សម្ដេច ពិតជាមានឥទ្ធិពលជាវិជ្ជមាន និងបានផ្ដល់ជាមេរៀន នៃភាពជាអ្នកដឹកនាំក្នុងការកសាងសន្ដិភាព។ 

ទី២ ក្នុងការដឹកនាំសម្ដេចបានពង្រឹងអភិបាលកិច្ច តាមរយៈកំណែទម្រង់ដែលនាំមកនូវផ្លែផ្កាជាច្រើន ហើយសម្ដេចបានផ្ដល់កម្លាំងរុញច្រានជាថ្មីដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ការកសាងនីតិរដ្ឋ។ ផ្ដល់យុត្តិធម៌ រដ្ឋាភិបាលដែលផ្ដោតទៅលើតម្លៃសង្គម និងសេដ្ឋកិច្ច និងការផ្ដល់ឱកាសស្នើៗគ្នាជូនដល់ប្រជាជនកម្ពុជារួមទាំងប្រជាជនកម្ពុជានៅក្រៅប្រទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺសម្ដេចបានបង្ហាញឱ្យឃើញថា សន្ដិភាពអាចសម្រេចបានតាមរយៈមធ្យោបាយសន្ដិវិធី ដូចជាការចរចា ប្រកបដោយភាពបើកចំហរ បរិយាបន្ន និងឈ្នះ ឈ្នះ និងតាមយៈការស្វែងយល់ឱ្យច្បាស់អំពីបញ្ហាជាតិ និងរកដំណោះស្រាយឱ្យបានសមស្រប។ ជាលទ្ធផលប្រទេសកម្ពុជាមិនត្រឹមតែត្រូវបានគេស្គាល់ថា ជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងត្រូវបានត្រូវបានដាក់ឈ្មោះថា «ប្រទេសតូចប៉ុន្ដែមានបេះដូងទូលាយ» ផងដែរ។ 

ទី៣ សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ពោលគឺការយកចិត្តទុកដាក់ខ្លាំងលើជនជាតិភាគតិចនៅកម្ពុជា, ការលើកកម្ពស់ភាពអត់ឱនសាសនា និងគោលនយោបាយស្ដីពីសេរីភាពសាសនា។

ទី៤ យោងតាមនីតិវិធីរដ្ឋបាល និងប្រពន្ធសិក្សាអប់រំ សម្ដេចតេជោ ហ៊ុន សែន បានបំពេញលក្ខណ្ឌដូចនៅចែងបទបញ្ញត្ដិរបស់ក្រសួងកិច្ចការស្រាវជ្រាវ បច្ចេកវិទ្យា និងឧត្តមសិក្សាលេខ៦៥ ឆ្នាំ២០១៦ ស្ដីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទបញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងលេខ ០៣ ឆ្នាំ២០១៧ ស្ដីពីនីតិវិធីនៃការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យជាតិនៃណេហ្គរី ប៉ាដាង។ 

ទី៥ ការសម្ដេចផ្ដល់សញ្ញាបត្រកិត្តយនេះនឹងត្រូវប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ហើយនឹងត្រូវប្រកាសជូនសាធារណៈជនជាតិ និងអន្តរជាតិ។ លើសពីនេះទៀត ពិធីផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះនឹងត្រូវរៀបចំជាផ្លូវការនៅសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ប្រទេសឥណ្ឌូណេស៊ីនាពេលអនាគតដ៏ខ្លីក្នុងឆ្នាំនេះ ដែលនឹងមានការចូលរួមជាសាក្ស៊ីពីមនុស្សប្រមាណ ៣ ០០០ នាក់ និងតំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យរដ្ឋនានានៅទូទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ៕




អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm