រំហូរភ្ញៀវទេសចរមកលេងកោះកុង មិនទាន់ស្ទុះងើបនៅឡើយ

2021/05/05 03:17:15 pm        1.2 K

កោះកុង ៖ រំហូរចំនួនភ្ញៀវទេសចរ ដែលមានបំណងចង់មកលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរ​ក្នុងខេត្តកោះកុង ត្រូវសង្កេតឃើញថា ពុំទាន់ស្ទុះងើបនៅឡើយទេ ទោះបីជា​រាជរដ្ឋាភិបាលកម្ពុជា សម្រេច​ឱ្យពលរដ្ឋចរាចរណ៍ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងបើកដំណើការតំបន់ទេសចរក៏ដោយ។

ជាងកន្លះខែទៅហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេច​បញ្ចប់ការមិនឱ្យធ្វើដំណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយទៀត និងប្រាប់ឱ្យតំបន់រមណីយដ្ឋាន​ទេសចរ​ទូទាំង​ប្រទេសដំណើរការឡើងវិញ។

សម្រាប់វិស័យទេសចរណ៍ នៅក្នុងខេត្តកោះកុង ត្រូវបានមន្រ្តីជំនាញសង្កេតឃើញថា លំហូរ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនស្ទុះងើបឡើងនៅឡើយទេ ព្រោះតែអ្នកទេសចរ ប្រតិបត្តិករ និងសេវាករផ្នែកសេវាគ្មានផ្សែងនេះ កំពុងព្រួយបារម្ភអំពីការរីករាកដាលជំងឺកូវីឌ១៩ដដែល។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភា នេះថា ប្រធាននិងប្រជាសហគមន៍តាមតំបន់ទេសចរអេកូទេសចរធម្មជាតិនានា ក្នុងខេត្ត មិនទាន់​ហ៊ាន​បើកទ្វារស្វាគមន៍ភ្ញៀវទេសចរមកពីបណ្តារាជធានី ​និងខេត្តផ្សេងៗទៀត។ ទោះបីជាលោក​បានផ្សព្វផ្សាយ​ជូនដំណឹងពីការសម្រេច​របស់រាជរដ្ឋាភិបាល ​និងក្រសួងទេស​ចរណ៍ពីការត្រៀមរៀបចំ​ទទួលភ្ញៀវទេសចរ​រួចរាល់​អស់ហើយក៏ដោយ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត អះអាងថា អ្វីដែលសំខាន់នោះ គឺសូម្បីតែពលរដ្ឋរស់នៅក្នុងខេត្តផ្ទាល់ ក៏ត្រូវបានតំបន់ទេសចរមួយចំនួនមិនអនុញ្ញាតឱ្យលេងកម្សាន្តតំបន់រមណីយដ្ឋានផង​ដែរ។ បច្ចុប្បន្ន ស្ថានភាពភ្ញៀវទេសចរហាក់ស្ងប់ស្ងាត់ ស្ទើរតែ១០០ភាគរយទៅហើយ ពោលគឺមានអ្នកទេសចរ​ក្នុង​ខេត្តប៉ុណ្ណោះ។

មិនខុសពីការលើកឡើងរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងទេ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម ​តំណាងប្រជាសហគមន៍តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ​ បានឱ្យដឹងថា ទាំង​ពលរដ្ឋលក់ដូរចំណីអាហារ និងសេវាករដឹកជញ្ជូន​ភ្ញៀវទេសចរលេងកម្សាន្តតាមដៃព្រែក សុទ្ធតែបារម្ភ​ពី​ការរីករាលដាលជំងឺកូវីដ១៩ដដែល។ ដូច្នេះ ពួកគាត់បន្តរង់ចាំតាមដានស្ថានការណ៍ជំងឺកូវីដ១៩ ធូរស្រាល ទើបបើកភ្លើងខៀវផ្តល់សេវាកម្មដូចពេលមុនៗ។

គួរកត់សម្គាល់ថា សព្វថ្ងៃនេះ រមណីយដ្ឋានអេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ រមណីយដ្ឋាន​ព្រៃកោងកាង​ពាមក្រសោប ចេតិយឃុនឆាងឃុនផែន និងរមណីយដ្ឋានដ៏ទៃទៀត ស្ថិតនៅបរិយា​កាស​ស្ងាត់ឈឹង​គ្មាន​មនុស្សម្នា មកលេងកម្សាន្ត បើធៀបនឹង២ឆ្នាំមុន មុននឹងមិនញុំាញីដោយជំងឺកូវីដ១៩៕

អត្តបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        79
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm