ការដួលរលំធនាគារ First Republicនៅសហរដ្ឋអាមេរិក បណ្ដាលឲ្យភាគហ៊ុនធនាគារក្នុងស្រុកដាំក្បាលចុះ

2023/05/02 07:22:13 pm        450

ភាគហ៊ុននៅតាមធនាគារផ្ដល់ប្រាក់កម្ចីក្នុងស្រុកមួយចំនួនបានដាំក្បាលចុះ កាលពីថ្ងៃចន្ទ បន្ទាប់ពីការដួលរលំធនាគារ First Republic Bank ជាការដួលរលំធនាគារធំៗទី៣ នៃវិបត្តិធំបំផុត ដែលបានប៉ះពាល់ដល់វិស័យប្រព័ន្ធធនាគារក្នុងសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៨មក។

ភាពវឹកវរប្រព័ន្ធធនាគារបានកើតចេញពីការបិទទ្វាររបស់ធនាគារ Silicon Valley Bank និងធនាគារ Signature Bank កាលពីខែមីនា ដែលបណ្ដាលឲ្យក្រុមអតិថិនជនដាក់ប្រាក់បញ្ញើសម្រុក​ដក​ប្រាក់ចេញ​ពីធនាគារផ្ដល់ប្រាក់កម្ចីក្នុងស្រុក ​និងបង្កឲ្យមានក្ដីបារម្ភថា វិបត្តិនេះ អាចប៉ះពាល់ធ្ងន់ធ្ងរ​ដល់ធនាគារខ្នាតមធ្យមផ្សេងទៀត។

សន្ទស្សន៍ធនាគារក្នុងតំបន់ KBW បានធ្លាក់ចុះ ២,៧ ភាគរយកាលពីថ្ងៃចន្ទ ដោយឈានដល់​ពេលវេលាជួញដូរទាប ខណៈភាគហ៊ុនរបស់ធនាគារ Citizens Financial Group PNC Financial Services Group Truist Financial Corp និងធនាគារ US Bancorp បានធ្លាក់ចុះចន្លោះពី ៣ទៅ៧ ភាគរយ។ ធនាគារ Valley National Bankcorp ដែលជាម្ចាស់ធនាគារ Valley National Bank បានបាត់បង់ជាង ២០ ភាគរយ។

កិច្ចព្រមព្រៀងមួយ បានប្រកាសកាលពីព្រឹកថ្ងៃចន្ទ ថា ដោយសារតែការដួលរលំរបស់ធនាគារ First Republic។ក្រោមលក្ខខណ្ឌនេះ ធនាគារ JPMorgan Chase & Co នឹងចំណាយប្រាក់ ១០,៦ពាន់​លានដុល្លារ ​ទៅឲ្យសាជីវកម្មធានារ៉ាប់រ៉ងប្រាក់បញ្ញើសហព័ន្ធសហរដ្ឋអាមេរិក (FDIC) ដែលបាន​គ្រប់គ្រង​ធនាគារ First Republic ទៅជាអ្នកទទួល សម្រាប់ទ្រព្យសម្បត្តិភាគច្រើនរបស់ធនាគារ​ដែលដួលរលំ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        110
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        148
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm