គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលការឃោសនាបោះឆ្នោតដល់គណបក្សនយោបាយនិងអ្នកពាក់ព័ន្ធ

2023/05/02 07:30:08 pm        462

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែឧសភា ឆ្នាំ២០២៣ ដល់មន្ត្រីគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងៗ ខណៈការយុទ្ធនាការ ការឃោសនារកសម្លេងឆ្នោត កាន់តែខិតជិតមកដល់ ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺមានគោលបំណងបង្កើនសមត្ថភាព ផ្ដល់ចំណេះដឹង ​និងជំនាញបន្ថែមទៀត ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ព្រមទាំងនីតិវិធី នៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលឃោសនាបោះឆ្នោត ដល់សិក្ខាកាម​ ដែលជាប្រធាន គធ.ខប សមាជិក គធ.ខប ប្រធាន លគធ.ខប មន្រ្តី គ.ជ.ប តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ និងតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

ឯកឧត្តមបានបន្តថា ការបណ្ដុះបណ្ដាលនេះដើម្បីត្រៀមលក្ខណៈអនុវត្ត ​និងផ្តល់កិច្ចសហការតាម​មុខការរៀងៗខ្លួន ​ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ​សំដៅធានាដំណើរការឃោសនា​បោះឆ្នោតរបស់គណបក្ស នយោបាយនាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន មានភាពចាស់ទុំ ក្នុងបរិយាកាស សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។

ឯកឧត្តម ទេព នីថា បានរំលឹកដល់គ្រូ​ឧទ្ទេសទាំងអស់ សូមយកចិត្តទុកដាក់រៀបចំការបង្រៀន​ឱ្យ​បានល្អ និងសូមធ្វើបទបង្ហាញ ពន្យល់ ឬ/និងបកស្រាយចំណុចនីមួយៗឱ្យបានច្បាស់លាស់​ក្បោះក្បាយ​ និងតាមវិធីសាស្រ្តងាយៗ​ ដើម្បីឱ្យសិក្ខាកាមឆាប់យល់ និងឆាប់ចាំ។

ជាមួយនេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់​ សូមចូលរួមក្នុង វគ្គ​បណ្តុះបណ្តាលនេះឱ្យបានពេញលេញ ​និងត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ និងកត់ត្រានូវរាល់​ចំណុច​សំខាន់ៗនៃមេរៀននីមួយៗ​ ព្រមទាំង​លើក​ជាសំណួរចំពោះចំណុចណា ដែលមានភាព​មិនច្បាស់លាស់ ដើម្បីឱ្យគ្រូឧទ្ទេស ​ក៏ដូចជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ធ្វើការបំភ្លឺជូន ចៀសវាងការយល់ខុស ឬយល់មិនច្បាស់ដោយប្រការណាមួយ ដែលនាំឱ្យពេលអនុវត្តជាក់​ស្តែងគឺមិនបានត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ។

ឯកឧត្តម ទេព នីថា បានបញ្ជាក់ថា រហូតដល់ពេលនេះ ​មានគណបក្សនយោបាយចំនួន៧ហើយ បានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ ​នីតិកាលទី៧ ​និង​កំពុងពិនិត្យលក្ខន្តិកៈ គណបក្សនយោបាយចំនួន ២ទៀត ៕អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        69
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        60
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm