ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីច្បាប់ចំនួន៣ បន្ទាប់បញ្ចប់ការពិនិត្យ និងឲ្យយោបល់

2023/05/02 08:31:29 pm        532

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាជាតិ បានឯកភាពទាំងស្រុង ដោយឥតកែប្រែ ទៅលើសេចក្តីព្រាងច្បាប់​ចំនួន៣ បន្ទាប់ពីបានពិនិត្យ និងឲ្យយោបល់ក្នុងសម្លេង៥៧ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

បន្ទាប់ពីសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២ ​ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំងនោះ រួមមានច្បាប់ស្តីពី សារពើពន្ធ តាក់តែងក្នុងគោលបំណង ដើម្បីធានាបាននូវចីរភាព នៃការកៀរគរប្រមូលចំណូល និងកំណើន​សេដ្ឋកិច្ច ការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ និងសមធម៌សង្គម ព្រមទាំងបន្តលើកកម្ពស់​គុណភាពសេវា ជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញ​ និងងាយស្រួលក្នុងការបង់ពន្ធ ស្របតាម​យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ-វត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល ។

ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះ ​ជាឧបករណ៍គតិយុត្តមួយដែលមានលក្ខណៈពេញ​លេញ​គ្រប់ជ្រុងជ្រោយ និងជាចំណែកមួយយ៉ាងសំខាន់​ ក្នុងការចូលរួមកែទម្រង់មុតស្រួច និងស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ក្នុងការកៀរគរ និងប្រមូលចំណូលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន ។

ឯកឧត្តមបន្តថា ចំពោះសេចក្តីព្រាងច្បាប់ទី២ គឺច្បាប់ស្តីពីលទ្ធកម្មសាធារណៈ រៀបចំឡើងក្នុង​គោលបំណង ​ដើម្បីធានាបាននូវភាពជឿទុកចិត្តតម្លាភាព ប្រសិទ្ធភាព ​ការប្រកួតប្រជែង និងការ​សន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិដោយប្រែក្លាយ​តួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករ ​និងសវនកម្មកិច្ចលទ្ធកម្ម ​ចំណែកស្ថាប័នអនុវត្តលទ្ធកម្មនឹងត្រូវ​បានផ្តល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ​ជាមួយនឹងគណនេយ្យភាពពេញលេញ​ក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន ។

ឯកឧត្តម ម៉ម ប៊ុននាង បន្ថែមថា សេចក្តីព្រាងច្បាប់ទី៣ គឺច្បាប់ស្តីពី ការអនុម័តយល់ព្រម​លើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម តាក់តែងឡើងមាន​គោលបំណងបង្កើតក្របខ័ណ្ឌគតិយុត្ត និងលក្ខខណ្ឌអនុគ្រោះ ដល់ការធ្វើពាណិជ្ជកម្ម ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរបស់ប្រជាជន រស់នៅតាមព្រំដែន នៃប្រទេសទាំងពីរ ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និរន្តរភាព សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ។

អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច ​សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើ​ពិពិធកម្មទីផ្សារ ​និងមុខទំនិញនាំចេញ ​តាមរយៈការផ្តល់ឱកាសការងារ ​ឱកាសធុរកិច្ច ជំរុញ​ផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ ​និងធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនជាមួយវៀតណាម មានភាពល្អប្រសើរឡើង ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm