ថ្ងៃដំបូងនៃប្រកួតកីឡាទូកក្តោង កម្ពុជាឈរលេខរៀងទី៤ ក្នុងចំណោមប្រទេសទាំង៦

2023/05/02 11:56:08 pm        148

ព្រះសីហនុ៖ នៅថ្ងៃដំបូងនៃការកីឡាស៉ីហ្គេម ប្រភេទកីឡាទូកក្តោង កម្ពុជាឈរលេខរៀងទី៤ ក្នុងចំណោមប្រទេស​ទាំង៦ ខណៈកីឡាប្តេជ្ញានឹងខិតខំយកទទួលឲ្យបានល្អប្រសើរជាងនេះ។

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ បានចាប់ផ្តើមការប្រកួតកីឡាស៉ីហ្គេម ប្រភេទកីឡាទូកក្តោង ដែលមានកីឡាករ កីឡាការិនី ចូលរួមមកពី៦ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៉ី ដែលមានរយៈពេលមួយសប្តាហ៍ ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែឧសភានេះ។ បើតាមលោក សោម សិទ្ធរិទ្ធិពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឲ្យដឹងថា ចំពោះថ្ងៃដំបូងនៃការប្រកួតកីឡាទូកក្តោង កីឡាករ កីឡាការិនីនៃប្រទេសទាំង៦ បានចូលរួមគ្រប់វិញ្ញាសារទាំង៩ ក្នុងចំណោមជុំនីមួយៗ។

លោក សោម សិទ្ធរិទ្ធិពង្ស បញ្ជាក់ថា ជាលទ្ធផលក្នុងថ្ងៃដំបូងនេះ ប្រទេសថៃ បានឈរលេខរៀងទី១ សិង្ហបុរីលេខរៀងទី២ ម៉ាឡេស៉ីលេខរៀងទី៣ ខណៈកម្ពុជាឈរលេខរៀងទី៤ ក្នុងចំណោមវិញ្ញាសារទាំង៩។

ជាមួយនឹងលទ្ធផលខាង កីឡាករទូកក្តោងកម្ពុជា បានលើកឡើងថា ពួកគាត់នឹងខិតខំព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផលនឹងល្អប្រសើរជាងនេះ។

ខេត្ដព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) បាន​កំណត់ជ្រើសរើស​យកជាទីតាំងសម្រាប់ការប្រកួតកីឡាស៉ីហ្គេម ឱ្យទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ៣ប្រភេទ ទី១ កីឡាទូកក្ដោង ទី២កីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា និងទី៣ កីឡាបាល់ទះលើឆ្នេរខ្សាច់ នៅឆ្នេរជំទាវម៉ៅ គ្រោងចាប់ផ្តើមការប្រកួតនាថ្ងៃទី១១ខាងមុខ។៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        194
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        97
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm