កម្ពុជា នេប៉ាលនឹងជំរុញការអនុវត្តលើវិស័យទាំងឡាយជាពិសេសវិស័យព្រះពុទ្ធសាសនា

2023/05/03 04:08:29 am        133

ភ្នំពេញ ៖ នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រីរសៀលថ្ងៃទី២ឧសភានេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា​បានទទួលជួបជាមួយ​​ឯកឧត្តម ហ្កានេស ប្រាសាដ ធីស៊ីលស៊ីណា ប្រធានសភានេប៉ាល់ ។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា

ក្នុងជំនួបនេះ ឯកឧត្តម ប្រាសាដ ធីស៊ីលស៊ីណា សូមគោរពសម្ដែងនូវ ការអបអរសាទរជូនចំពោះសម្ដេចតេជោការ

ដែលសម្ដេចតេជោទទួលបានគោរមងារ "ពុទ្ធមាមកាភិបាល"ពីអង្គការពុទ្ធសាសនិកពិភពលោក។ ឯកឧត្តម ធីស៊ីលស៊ីណា បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា​កាលពី៦ខែមុនហើយ​ឯកឧត្តមមាន​សេចក្តីរីករាយណាស់ ដែលបានមកកាន់​ព្រះរាជាណាចក្រកម្ពុជា​សារជាថ្មីដើម្បីពង្រីកពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគនិងជាពិសេសលើវិស័យ​ដែល​ប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងគ្នារួចហើយ។

ឯកឧត្តម បានសំដែងនូវជំនឿជឿជាក់លើមូលដ្ឋានដែលប្រទេសទាំងពីរមានភាពដូចគ្នា ជាពិសេសលើវិស័យ​ព្រះពុទ្ធសាសនា ​ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ធីស៊ីលស៊ីណា ដែលបានមកចូលរួម​ក្នុងពិធីទទួល​គោរមងារ ពុទ្ធមាមកាភិបាល និងសម្ដែងនូវការអបអរសាទរហើយសម្ដេចក៏បានមានប្រសាសន៍ថា​សម្ដេចពិតជាមាន​កិត្តិយសណាស់ដែលបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់បំផុត​ទាក់ទងនឹងព្រះពុទ្ធសាសនា​ហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្តហើយពេលនេះត្រូវបានទទួលស្គាល់ថាជា​អ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា។

សម្ដេចបានឯកភាពជាមួយនឹងឯកឧត្តម ធីស៊ីលស៊ីណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​និងទំនាក់ទំនងរវាង​ប្រទេសទាំងពីរ​តាមរយៈការជំរុញការអនុវត្តលើវិស័យទាំងឡាយដែលបានព្រមព្រៀងគ្នាហើយ​ដោយ​ឈរលើមូលដ្ឋាន​ដែលប្រទេសទាំងពីរមានដូចគ្នា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        112
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm