ប្រតិភូកូរ៉េពិភាក្សាការងារលើវឌ្ឍនភាពផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

2023/05/03 06:06:01 pm        602

ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក CHOI SANGYUL អគ្គនាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារ​លើ​វឌ្ឍនភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាព​វិទ្យាស្ថានសម្រាប់​ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា រវាង​ក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈ និង KOSHA ចាប់ពីថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២៣។

នៅថ្ងៃទី២ ខែឧសភានេះ ប្រតិភូកូរ៉េខាងលើបានជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជួបពិភាក្សាការងារ​ជាមួយតំណាងនាយកដ្ឋានពេទ្យការងារ ព្រមទាំង​ទស្សនកិច្ចសិក្សានៅអតីតអគារបេឡាជាតិរបបសន្តិសុខសង្គមផងដែរ។

គោលបំណងទី១ នៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីស្វែងយល់ដឹងអំពីរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីជ្រើសរើសសម្ភារ បរិក្ខា និងឧបករណ៍​សម្រាប់បម្រើក្នុងការបណ្តុះបណ្តាលឱ្យបាន​សមស្រប​ទៅនឹងបរិបទនៃឧស្សាហកម្មនៅកម្ពុជា សម្រាប់វិទ្យាស្ថាន OSHTI។ ត្រង់ចំណុចនេះ គេបាន​វាយតម្លៃថា ផ្អែកលើបច្ចុប្បន្នភាពនៃឧស្សាហកម្ម ​ផលិតកម្មជាចម្បងដែលភាគច្រើន គឺរោងចក្រ​កាត់ដេរ ផលិត ស្បែកជើង និងរោងចក្រដំឡើងរថយន្ត ​ដែលត្រូវបានគ្រោងទុក។

មួយវិញទៀត ប្រសិនបើនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមាន​តម្រូវការក្នុងការផ្លាស់ប្ដូរសម្ភារ បរិក្ខា និងឧបករណ៍ចាំបាច់ណាមួយនោះ KOSHA នឹងផ្ដល់ត្រឡប់​មកវិញនូវសម្ភារ បរិក្ខា និងឧបករណ៍ដែលមានក្នុងគម្រោង​អភិវឌ្ឍន៍​ផ្លូវការ (ODA)របស់រដ្ឋាភិបាល​នៃសាធារណ:រដ្ឋកូរ៉េ។

គោលបំណងទី២ គឺការកែលម្អ និងជួសជុលអគារ ប.ស.ស ចាស់​ ពីអគារការិយាល័យ ដើម្បី​បម្រើការងារបណ្តុះបណ្តាលសម្រាប់វិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព ​និងសុខភាពការងារ។ ក្នុងនាម​ជាអ្នកអនុវត្តគម្រោង និងមានបទពិសោធន៍ វិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និង​សុខភាពការងារ ត្រូវរៀបចំបណ្តាញចរន្តអគ្គិសនី ​និងទីតាំងដែលអាចផ្ទុកសម្ភារ បរិក្ខា និង​ឧបករណ៍ធ្ងន់ៗ​សម្រាប់រចនាសម្ព័ន្ធរបស់វិទ្យាស្ថាន។

ដោយឡែក គោលបំណងទី៣ គឺការគ្រប់គ្រងធនធានមនុស្ស មុនពេលបញ្ចប់ការកែលម្អ និង​ជួសជុល​អគារវិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព​ និងសុខភាពការងារ។ ការរៀបចំផែនការជ្រើសរើសសាស្រ្តាចារ្យ ប្រតិបត្តិការវិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និង​សុខភាពការងារ ការបណ្ដុះបណ្ដាលបុគ្គលិក ការអភិវឌ្ឍនូវកម្មវិធីសិក្សាមុន យ៉ាងហោចណាស់​នៅពាក់កណ្ដាលឆ្នាំ២០២៤។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ នឹងបន្តកិច្ចសហការជាមួយក្រសួងមុខរបរ និង​ការងារនៃសាធារណរដ្ឋកូរ៉េ និងទីភ្នាក់ងារសុវត្ថិភាព​ និងសុខភាពការងារកូរ៉េ ក្នុងការ​អនុវត្តនូវ​គម្រោងរៀបចំច្បាប់ស្តីពីសុវត្ថិភាព ​និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា (OSH Act) ដែលចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ និងគម្រោងរៀបចំវិទ្យាស្ថានបណ្តុះបណ្តាល​ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា (OSH Training Center) ដែលអនុវត្តនៅក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        2
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        208
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm