ប្រតិភូនិងក្រុមអត្តពលិកអាស៊ានជាង៦៥០រូបបន្ថែម បានមកដល់កម្ពុជា ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម

2023/05/03 06:21:21 pm        428

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភានេះ ប្រតិភូកីឡា គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនី មកពីបណ្តា​ប្រទេស​អាស៊ាន ប្រមាណ ៦៥០ រូបបន្ថែមទៀត បានអញ្ជើញមកដល់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ​និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាធ្វើជាម្ចាស់ផ្ទះ។

ប្រតិភូកីឡា គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនីប្រមាណ ៦៥០ រូបនេះមានមួយចំនួនមកពី​ប្រទេស​ឥណ្ឌូនេស៊ី ឡាវ សិង្ហបូរី ប្រ៊ុយណេយ៍ដារូសាឡឹម វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ និងហ្វីលីពីន និងកីឡាករ កីឡាការិនីកម្ពុជាជិត ៥០ រូបផងដែរ​ ដែល​បានបញ្ចប់ការ​ហ្វឹកហាត់​នៅក្រៅប្រទេស ​ក៏បានអញ្ជើញមកដល់កម្ពុជា ​ដើម្បីចូលរួមប្រកួតលើប្រភេទកីឡា ដូចជា កីឡា TEQBALL កីឡា PENCAK SILAT កីឡា JIJITSU គុនល្បុក្កតោ កីឡាហែលទឹក អត្តពលកម្ម កីឡាប្រណាំងកង់ Golf កីឡាប៉េតង់ ការ៉ាត់តេ E-Sport កីឡា Billiard Sports កីឡាវ៉ូវីណាម តេនីស តៃក្វាន់ដូ សីប៉ាតាក់ក្រ កីឡាប្រដាល់ ទ្រីយ៉ាថ្លុង កីឡាកាយសម្ព័ន្ធ កីឡា Arnis និងកីឡាបាល់ទាត់ផងដែរ។

បណ្តាប្រតិភូ និងក្រុមកីឡា បានថ្លែងការប្តេជ្ញាចិត្ត ក្នុងការប្រកួតដណ្តើមយកមេដាយ​ដើម្បីលើក​មុខមាត់​កិត្តិយស​ប្រទេសជាតិរបស់ពួកគេ ​ហើយក្រុមកីឡាក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រតិភូកីឡា និងកីឡាករទាំងអស់។

បើតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គិតចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា​ មានប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងអ្នកសារព័ត៌មានបណ្តា​ប្រទេសអាស៊ាន ​ប្រមាណជាង ២៧០០ រូប​ ក្នុងចំណោមប្រតិភូ កីឡា អាស៊ានប្រមាណជាង ១២០០០ នាក់ ​គឺបានអញ្ជើញមកដល់កម្ពុជា​ ដើម្បីចូលរួមក្នុង ​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm